រថយន្ត​ធុន​ធំ​២​គ្រឿង​ប្រ​លះ​គ្នា​បង្ក​ការកកស្ទះ​នៅ​៣០​ម៉ែត្រ​

980
ចែករម្លែក

ដោយ : ចាន់តូ/ ​ភ្នំពេញ : ​រថយន្ត​បែន​ដឹក​ដី​ធុន​ធំ​បើក​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ហ្វាំ​ង​មិន​ជាប់​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​បើក​ឆ្លងផ្លូវ​រង​ការខូចខាត​សំណាង​គ្មាន​អ្នករបួស​។ កាល​វេលា​ម៉ោង ១១​នឹង​៣០​នាទី ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ​កែ​ផ្លូវ​ទូល​ពង្រ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ​មុនពេល​កើត បានឃើញ​រថយន្ត​បែន​ដឹក​ដី​ធុន​ធំ​ម៉ាក ហុ​ី​យ៉ាន់​ដាយ ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ធំ 3A-2202​បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​លុះ​មកដល់​ណុ​ច​ផ្លូវ​បំ​ជា​បួន​ហ្វាំ​ង​មិន​ជាប់​ក៏​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​ម៉ាក STERLING ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-0750 ចំពាក់​កណ្ដាល​ខ្លួន ដែល​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ទូល​ពង្រ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​រង​ការខូចខាត​តែ​មិនមាន​អ្នករងរបួស​ទេ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះ​ដល់​កន្លែងកើតហេតុ​ ត្រួតពិនិត្យ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ​អែប​ខាង​បញ្ជា​ស​ការកកស្ទះ​ទុកឲ្យ​ភាគី​ទាំងពីរ​​សម្របសម្រួល​គ្នា ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​ ៕B

 

ទីតាំងផ្សាយពាណិជ្ជកម្ម