​តារាចម្រៀង ឡេង ណា​វ៉ា​ត់​ត្រា បោះទុន​ជំនួញ​ដីធ្លី​ជាមួយ​កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត​

1730
ចែករម្លែក

ដោយ​ : បញ្ញា​សាស្ត្រ​/​ភ្នំពេញ: ពិតជា​មិនធម្មតា​មែន តារាចម្រៀង ឡេង​ណា វ៉ា​ត់​ត្រា មាន​ងារ​ជា​ឧកញ៉ា បាន​បោះទុន​រាប់លាន​ដុល្លារ លើ​វិស័យ អចលនទ្រព្យ ជាមួយ​តារាចម្រៀង​លំដាប់​ប្រទេស ខេមរៈ សិរីមន្ត ក្នុង​ទឹក ប្រាក់​១០​លាន​ដុល្លារ លើ​ជំនួញ​ដីធ្លី នៅតាម​បណ្តោយ​ផ្លូវជាតិ​៣ ឃុំ​ព្រះ​និ​ពា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

​ ​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​អតិថិជន​ដែល​បាន​ទិញ​ដី​ឡូ​តិ៍​ពី​ក្រុមហ៊ុន ឡេង ណា​វ៉ា​ត់​ត្រា នឹងត្រូវ​បាន​កាដូ ការ​ដើរលេង​កម្សាន្ត​នៅ​ប្រទេស​សិង្ហ​បុរី ២​យប់​៣​ថ្ងៃ ដោយ​ផ្សេងៗ គឺ​នៅលើ​ក្រុមហ៊ុន​ជា​អ្នកចំណាយ​មួយ​ចប់​តែម្តង​។​

​ លោក ខេមរៈ សិរីមន្ត បាន​ថ្លែង​ក្នុង​វេទិកា​សន្ន​សីទ​កាសែត ថា លោក​ស​ម្រេ​ចិត្ត​បោះទុន​ទ្វេរ​ហ៊ុន​ជាមួយ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ម្ចាស់​បុរី និង​ជា​ម្ចាស់​អចលនទ្រព្យ​វ័យក្មេង ដោយសារតែ​លោក​ចាប់ផ្ដើម​រៀន​ចង់​ធ្វើ​ជំនួញ​ដីធ្លី និង​ដោយសារ​សម្អាងថា លោក​ក៏មាន​ដើមទុន​គ្រប់គ្រាន់​ក្នុង​គម្រោង​វិនិយោគ​មួយ​នេះ ដែល​លោក​យល់ថា​គួរ​ដល់ពេល​ហើយ​ដែល​លោក​ត្រូវ​ងាក​មក​ធ្វើ​ជំនួញ​។ មុន​ចាប់​ការ​ចាប់ដៃ​ជាមួយ​លោក ឡេង ណា​វ៉ា​ត្រា លោក​ក៏មាន​ជំនួញ​ដីធ្លី​ជា​លក្ខណៈ​ឯកជន​តូចៗ​ផងដែរ ហើយ​ដោយសារតែ​លោក​យល់ថា ខ្លួន​មាន​ដើម ទុន​សមល្មម​នឹងធ្វើ​ការវិនិយោគ​លើក​ម្រោ​ង​នេះហើយ ទើប​លោក​សិក្សា​ស្វែងរក​ដៃគូ ហើយ​លទ្ធផល​ចុង ក្រោយ​ ក៏បាន​ចាប់ដៃ​ជាមួយ​លោក​ឡេង ណា​វ៉ា​ត្រា ដែល​លោក​បញ្ជាក់ថា​គឺជា​អ្នកជំនួញ​ដីធ្លី​វ័យក្មេង​ជោគជ័យ​ម្នាក់​។​

​សិរីមន្ត​បន្តថា ដោយ​សំឡឹឃើញថា លោក ឡេង ណា​វ៉ា​ត្រា ជា​បុគ្គល​មានការ​តស៊ូ ជា​បុគ្គល​ជោគជ័យ និង​ទទួល​នូវ​ការគោរព​សរសើរ ពី​សំណាក់​មហាជន ព្រោះ​តែមាន​គុណធម៌ និង​មានទឹក​ចិត្តសប្បុរស ធ្វើឲ្យ​លោក​យល់ថា បើ​លោក​សម្រេចចិត្ត​បើក​ជំនួញ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុងនាម​ជា​ដៃគូ នោះ​គឺជា​រឿង​ស័​ក្ដ​សម​បំផុត ទើប​លោក​ឈានដល់​ការទិញ​៤០​ហិកតា​ចូលគ្នា ក្នុង​ទំ​ហ៊ំ​ដើមទុន​៥០​ភាគរយ​ម្នាក់​។

​លោក​ថា​ដី​ឡូ​តិ៍​ដែល​លោក​សម្រេចចិត្ត​បោះទុន​ជាមួយ​លោក ឡេង ណា​វ៉ា​ត្រា ជា​លើកដំបូង​នេះ លោក​នឹង​កំណត់​ក្នុងតម្លៃ​ចាប់ពី ៥៨០០​ដុល្លារ​ឡើងទៅ ដោយ​អតិថិជន​ដែល​ទិញ​ភ្លាមៗ​គឺ​បាន​សំបុត្រ​ទៅលេង​ស្នាក់នៅ​២​យប់​នៅក្នុង​ប្រទេស​សិង្ហ​បុរី​តែម្ដង ក្នុង​រយៈពេល​១៥​ថ្ងៃក្រោយ ការប្រកាស​។​

​ ចំណែក លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បញ្ជាក់ថា ការ​ចាប់ដៃ​ជាមួយ​លោក ខេមរៈ សិរីមន្ត នឹង​មិនមាន​បញ្ហា​ជាមួយ​លោក ព្រាប សុវត្ថិ នោះទេ ដោយសារតែ​ការវិនិយោគ​ទាំង​២​ស្ថិតក្នុង​គម្រោង​ផ្សេងគ្នា​។ លោក​ថា គម្រោង​បោះទុន​រួមគ្នា​នេះ មិនមែន​ដោយសារតែ​លោក​ខ្វះ​ដើមទុន ក្នុង​គម្រោង​ដី​ឡូ​តិ៍​នៅ​ផ្សារ​ព្រៃទទឹង​ផ្លូវជាតិ​លេខ​៣​នោះ ទេ ប៉ុន្តែ​បណ្ដាលមកពី​លោក ខេមរៈ សិរីមន្ត ក៏​ជា​តារា​ល្បី​មួយរូប និង​ដោយសារតែ​លោក​ក៏មាន​ឆន្ទៈ​ក្នុង​ការធ្វើ​ជំនួញ​ផង ទើប​លោក​ចូល​ហ៊ុន ដើម្បីឲ្យ​កាន់តែ​ធ្វើអោយ​ជំនួញ​ដី​ឡូ​តិ៍​របស់លោក នឹង​កាន់​តែមាន​ទំនុកចិត្ត​។ យ៉ាងណាមិញ លោក​ថា ខ្លួន​មិនមាន​គម្រោង​វិនិយោគ​ជាមួយ​តារា​ណា​ផ្សេងទៀត​ទេ ដោយសារតែ​លោក​គិតថា គម្រោង​វិនិយោគ​ជាមួយ​លោក ខេមរៈ សិរីមន្ត និង​លោក ព្រាប សុវត្ថិ គឺ​គ្រប់គ្រាន់​ ៕B

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម