ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ គណបក្សនយោបាយចំនួន ១៣ បានធ្វើលិខិតដាក់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដើម្បី ស្នើ សុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ។ ការស្នើនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
មេដឹកនាំគណបក្សនយោបាយទាំង ១៣ បានគោរព ជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជាថា គណបក្សយើងខ្ញុំទាំងអស់គ្នាដូច មានរាយឈ្មោះភ្ជាប់មកជាមួយនឹង សំណើសុំចងសម្ព័ន្ធ ភាព ជាមួយគណបក្សប្រជាជនកម្ពុជា នេះ មានគោល បំណងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចប្រធានដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពរក្សាបានស្ថិរភាពនិងការអភិវឌ្ឍប្រទេសរីកចម្រើនឥតឈប់ឈរ។
គណបក្សនយោបាយទាំង ១៣មានដូចជា គណបក្ស កម្លាំងប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្ស ធម្មាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្ស មហាសាមគ្គីជាតិខ្មែរ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ គណបក្ស ចលនាប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរក្រោក គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច ណគណបក្សខ្មែរអង្គរ និងគណបក្សសាធារណរដ្ឋ៕សរន / N