ចំនួន​អ្នកស្លាប់​ដោយ​ការបាក់​ទំនប់ទឹក​ឡាវ កើនឡើង​ដល់​៣១​នាក់

782
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា​ចំនួន​អ្នកស្លាប់​ដោយសារ​ការបាក់​ទំនប់ទឹក​ដ៏​ធំ​នៅ​ប្រទេស​ឡាវ ភាគខាងត្បូង​បាន​កើន​ដល់​៣១​នាក់ ហើយ​មនុស្ស​ច្រើន​នាក់ បាន​នៅ​បាត់​​ខ្លួន​នៅឡើយ គឺ​ប៉ុន្មាន​សបា្តហ៍​បន្ទាប់ពី​គ្រោះមហន្តរាយ ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ បានកើត​ឡើង ដោយ​ទឹក​ហូរ​ជន់​លិច​ភូមិ​ជាច្រើន​ទាំងស្រុង​និង​ដីស្រែ​ចំការ​។​

​ចំនួន​អ្នកស្លាប់​និង​អ្នក​បាត់​ខ្លួន​នៅ​តំបន់​រងគ្រោះ បាន​កើនឡើង ចាប់តាំងពី​ទំនប់ទឹក​បាក់​កាលពី​ថ្ងៃទី​២៣​ខែកក្កដា ដែល​បាន​នាំឱ្យមាន​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដ៏​ធំ​។​

​មន្ត្រី​ម្នា​ក់នៅ​ខេត្ត​អត្ត​ពឺ បាន​និយាយថា ចំនួន​អ្នកស្លាប់​បាន​កើនឡើង ហើយ​មនុស្ស​ច្រើ​នាក់ បាន​នៅ​បាត់​ខ្លួន​នៅឡើយ នៅ​ពីរ​បី​សប្តាហ៍ បន្ទាប់ពី​ទំនប់ទឹក​នេះ បាន​​បាក់​ដែល​បណ្តាលឱ្យ​ទឹក​ដែល​ហូរ​ខ្លាំង​បង្ក​ការ​ជន​លិច​នៅ​ខេត្ត​នេះ​។​

​លោក Ounla Xayasith អភិបាលខេត្ត​នេះ បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​៣១​នាក់ ហើយ​មនុស្ស​​ចំនួន​១៣០​នាក់ បាន​នៅ​បាត់​ខ្លួន​នៅឡើយ​។​

​ទំនប់ទឹក​ដែល​សាងសង់​អស់​តម្លៃ​១,២ ពាន់​លាន​ដុល្លារ​នេះ បាន​បាក់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ហើយ​បាន​ជន់​លិច​ភូមិ​ចំនួន​១២ នៅ​ខេត្ត​នេះ​៕ដោយ៖សុខា/SN

​ផ្ទះ​និង​កសិដ្ឋាន​ត្រូវ​ទឹក​បក់​នាំយកទៅ​ភ្លាមៗ​និង​អ្នកស្រុក​នាំគ្នា​រត់​ចូល​ព្រៃ ឬ​ឡើងលើ​ដំបូលផ្ទះ​ចំពេល​ទឹក​បុក​មក​ខ្លាំង​។​ឥឡូវ​ទឹក​ស្រក ប្រជាជន​នាំគ្នា​មកកាន់​​លំនៅស្ថាន​វិញ តែ​អ្វីៗ​ក៏​អស់​

ទីតាំងផ្សាយពាណិជ្ជកម្ម