ឥណ្ឌូនេស៊ី​ប្រគល់​នាវា​កម្សាន្ត​ទំនើប​មកអោយ​ម៉ាឡេស៊ី​

962
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​សីហា​ថា ឥណ្ឌូនេស៊ី​បានប្រគល់​នាវា​កម្សាន្ត​ប្រណិត​មួយ​ដែល​ត្រូវបាន​គេ​ចោទ​ប្រ​​កាន់​ថា​បាន​យកលុយ​លួច​ពី​មូលនិធិ​រដ្ឋ​ទៅ​ទិញ​។​

​នៅក្នុង​វិ​ដេ​អូ​ហ្វេ​ស​ប៊ុ​កមួយ មហា​ធៀ​បាន​អរគុណ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី និង​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ចំពោះ​ការប្រគល់​នាវា​Equanimity​តំលៃ​២៥០​លាន​ដុល្លារ​នេះ ​ដែល​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ឃាត់ទុក​នៅឯនា​យកោះ​បាលី​កាលពី​ខែកុម្ភៈ​ក្នុង​កិច្ចសហការ​ជាមួយ​FBI​អាមេរិក​។​

​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ម៉ាឡេស៊ី​ដែល​បាន​សន្យា​រកអោយឃើញ​ឬ​សគល់​នៃ​ការបាត់​លុយរាប់​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​រដ្ឋ​នៅក្រោម​រដ្ឋាភិបាល​មុន បាន​និយាយថា​”​យើង​ជឿថា​នាវា​នេះ​ជា​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ដោយសារ​វា​ទិញ​ដោយ​លុយ​របស់​ម៉ាឡេស៊ី​ដែល​ត្រូវបាន​គេ​លួច​យក​”​។​

​នាវា​ប្រណិត​Equanimity​ចត​នៅឯ​នាយ​ឆ្នេរ​កោះ​បា​តាន់ ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​សីហា​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី លោក លីម ហ្គួ​ន អេង បាន​និយាយថា នាវា​នេះ​បាន​ចេញពី​ឥណ្ឌូនេស៊ី​មក​ជិត​ដល់​សិង្ហ​បុរី​ហើយ​ត្រូវ​រំពឹងថា​នឹង​មក​​ដល់​កំពង់ផែ​ម៉ាឡេស៊ី​នៅ​ថ្ងៃ​អង្គារ​។​

​លោក​លីម​បាន​បន្ថែមថា​” នៅ​ចុងបញ្ចប់​នាវា​នេះ​នឹងត្រូវ​លក់​ចេញ ដើម្បី​រដ្ឋ​អាច​ប្រមូល​លុយ​មកវិញ​”​។​

​ក្រសួងយុត្តិធម៌​អាមេរិក បាន​រាប់បញ្ចូល​នាវា​នេះ​នៅក្នុង​ចំណោម​ទ្រព្យ​ដែល​ខ្លួន​អាច​រឹបអូស​យក​និង​លក់​ដើម្បី​ប្រមូល​លុយ​ដែល​ត្រូវបាន​គេ​លួច​យក​។​

​សូមបញ្ជាក់ថា អតីត​នាយករដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់ បាន​បង្កើត​មូលនិធិ​វិនិយោគ​1MDB​ពេល​លោក​ឡើងកាន់តំណែង​នៅ​ឆ្នាំ​២០០៩ តែ​វា​បែរជា​ជាប់បំណុល​រាប់ពាន់​​លាន​ដុល្លារ​។​រឿងអាស្រូវ​1MDB​បាន​នាំ​ដល់​ការ​ចាញ់ឆ្នោត​របស់​បក្ស​កាន់អំណាច​របស់លោក​ណា​ជីប​កាលពី​ខែឧសភា​និង​លោក​អតីត​នាយករដ្ឋមន្ត្រី​ក៏ត្រូវ​បាន​ចោទ​
​ប្រកាន់​។​

ម្ចាស់នាវាលោក ចូឡូវ កំពុងរត់គេចខ្លួនពីការតាមចាប់របស់អាជ្ញាធរម៉ាឡេស៊ី

​អាជ្ញាធរ​ម៉ាឡេស៊ី​និង​អន្តរជាតិ​ចង់​សួរចម្លើយ​ហិ​រ​ញ្ញិ​ក​ម៉ាឡេស៊ី ចូ​ឡូ​វ ដែល​ក្រសួងយុត្តិធម៌​អាមេរិក​ចោទប្រកាន់ថា​ជា​បុគ្គល​សំខាន់​ម្នាក់​នៅក្នុង​ការ​លួច​លុយ​នេះ​និង​​ការលាង​លុយ​អន្តរជាតិ​ចំនួន​៤,៥​ពាន​លាន​ដុល្លារ​ពី​មូលនិធិ​1MDB​។ ពួក​អ្នកស៊ើប​អង្កេត​អាមេរិក​បាន​និយាយថា ឡូ​វ បាន​ទិញ​នាវា​កម្សាន្ត​នេះ​ជាមួយ​លុយ​ផ្ទេរ​ពី​1MDB​។​

​ឡូ​វ ដែល​គេច​ពី​ការ​តាម​ចាប់ខ្លួន កាលពី​ថ្ងៃអាទិត្យ តាមរយៈ​មេធាវី​របស់លោក បាន​ប្រឆាំងនឹង​ការប្រគល់​នាវា​នេះ​។​ទោះជា​យ៉ាងណា នាយករដ្ឋមន្ត្រី​មហា​ធៀ បាន​និយាយថា នរណា​ក៏ដោយ​ដែល​អះអាង​ជា​កម្មសិទ្ធិ​នាវា​នេះ ត្រូវ​បង្ហាញ​ភស្តុតាង​ថា​វា​មិន​ត្រូវបាន​ទិញ​ដោយ​ប្រើ​លុយ​ដែល​លួច​។​”​យើង​ចង់ដឹងថា​តើ​គេ​បាន​
​លុយ​ច្រើនយ៉ាង​ណឹ​ង​មកពីណា​ដើម្បី​ទិញ​នាវា​កម្សាន្ត​ដ៏​ថ្លៃ​មួយ​”៕ដោយ៖វាសនា

​របស់ទំនើប​ក្នុង​Equanimity​រួមមាន​កន្លែង​ចុះ​ឧទ្ធម្ភាគចក្រ អាង​ហែល​ទឹក កន្លែង​លេង​កីឡា​និង​រោងភាពយន្ត​មួយ​។​វា​ត្រូវបាន​សាងសង់ឡើង​នៅ​ឆ្នាំ​២០១៤​ដោយ​ក្រុមហ៊ុន​ហូ​ឡង់​មួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម