ឆ្នាំជូត
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះនាំឱ្យមានការប្រែប្រួលទាំងខាងអារម្មណ៍ និងរឿងរាវមួយចំនួនផង។
-កិច្ចការងារ៖ការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។
–ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
–បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងថ្ងៃនេះទោះបីធ្វើអ្វីក៏ដោយ លោកអ្នក មិនត្រូវមានក្តីសង្ឃឹមឱ្យខ្លាំងក្លាពេកដែរ ព្រោះថាផលអាក្រក់ៗនោះក៏មានតាមជាប់មួយចំនួនដែលត្រូវពិបាកឆ្លងកាត់ផង។
-កិច្ចការងារ៖ក្នុងពេលនេះដែរលោកអ្នកកើតមានបញ្ហាក្នុងដំណើរជីវិតបន្តិច ពិសេសការងារជួបរឿងខ្វាយខ្វល់ច្រើនតែយ៉ាងណាក៏មិនជួបព្យុះភ្លៀងដែលរហូតស្រាយមិនចេញនោះដែរ។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចទួលរងការប៉ះទង្គិចទៅខាងផ្លូវមិនល្អណាមួយកើតឡើងគប្បីមានការប្រយ័ត្នប្រយែង។
-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងជួបរឿងរាវប្រទាំងប្រទើស និង ជាពិសេសអ្នកដែលទទួលរងការប៉ះទង្គិចច្រើនជាងគេបំផុតគឺស្រ្តីតែម្តង។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបង្កជម្លោះឬលោភលន់អ្វីឡើយ បើពុំនោះទេផលអាក្រក់ៗអាចនឹងកើតមានបានគ្រប់ពេលទាំងអស់។
–បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតហើយងាយថយក្រោយណាស់៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះបញ្ហាមិនល្អបានចៀសឆ្ងាយ ហើយរឿងរាវល្អៗបានចូលមកជំនួសវិញ។
-កិច្ចការងារ៖ទាំងស្រ្តីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារការបណ្តាក់ទុន ការចរចាឬចុះហត្ថលេខាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
–ការធ្វើជំនួញ៖សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការរីកលូតលាស់គួរសម ហើយបើចង់ពង្រីកមុខរបរថ្មីឬមានការបណ្តាក់ទុនរកស៊ីក្នុងអ្វីមួយតែងផ្តល់ផលល្អៗមកខ្លួនវិញយ៉ាងដូចសមប្រកប។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពរកាំចិត្ត និង មិនសូវទុកចិត្តទុកគ្នាប៉ុន្មានទេគឺភាពប្រចែប្រច័ណ្ឌកំពុងចូលលុកលុយច្រើន៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅក្នុងក្រុមគ្រួសារលោកអ្នកគួរប្រកាន់ភាពស្លូតបូតដោយនិយាយឱ្យតិច ធ្វើឱ្យច្រើនទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង។
-កិច្ចការងារ៖នៅថ្ងៃនេះធ្វើអ្វីក៏ដោយលោកអ្នកបើមានការពិចារណាបានល្អនោះគឺមិននាំឱ្យ បាត់បង់ប្រាក់កាស ត្រូវទទួលរងខូចចិត្ត ឬ ខាតពេលវេលាផង។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីស ឬ មាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។
-បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវឆេវឆាវខឹងច្រឡោតតោតតូងនាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរចំពោះគ្នា ៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកមានក្រុមមនុស្សបៀតបៀនយាយីច្រើន ដូច្នេះគួរប្រយ័ត្នប្រយែង។
-កិច្ចការងារ៖ការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើនហើយទាល់តែចេះប្រយ័ត្នប្រយែងក្រុមមនុស្សបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយី។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។
-បញ្ហាស្នេហា៖រីឯបញ្ហាស្នេហា ប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកតែងកើតមានអារម្មណ៍តប់ប្រម៉ល់ ឬយកភាពមោហៈទោសៈដាក់ខ្លួន ហេតុនេះឱ្យប្រយ័ត្នកើតជាបញ្ហាតូច ក្លាយជាធំ ។
-កិច្ចការងារ៖ការប្រកបការងារមានភាពប្រទាំងប្រទើស ហើយតែងជួបនូវបញ្ហាធ្វើច្រើនខុសច្រើនថែមទៀត។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។
-បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ ឬ ខ្ចីប្រាក់កាសពីនរណាម្នាក់តែងអាចសម្រេចជោគជ័យ និង បានតាមការគ្រោងទុកត្រឡប់មកវិញ។
-កិច្ចការងារ៖នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អក្នុងការសម្រុកការងារឬទំនាក់ការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
–ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ វិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ដំណើរជីវិតរបស់មនុស្សយើងនោះតែងមានការផ្លាស់ប្តូរច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេបើពុំនោះ ពេលខ្លះ ផលល្អសោះអាចប្រែមកអាក្រក់វិញ។
-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារ និង ដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាស។
-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។
-បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ការរស់នៅលោកអ្នកក៏តោងតែប្រយ័ត្នប្រយែងការចាញ់ល្បិចកលគេ ដោយប្រការណាមួយ។
-កិច្ចការងារ៖ការប្រកបការងារមានការតានតឹង និង ងាយទទួលរងគ្រោះដោយសារក្រុមមនុស្សទម្លាក់បញ្ហាមកឱ្យដោយប្រការណាមួយ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទឈានដល់ការប្រកាប់ប្រចាក់គ្នាទៀតផង។
-បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំច
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ បញ្ហាប្រាក់កាស និងសុខភាពមិនចោទជាបញ្ហាទេ តែយ៉ាងណាបញ្ហាផ្លូវចិត្តមិនទាន់ធូរស្បើយនៅឡើយទេពីព្រោះថាការតានតឹងនៅតែកើតមាន។
-កិច្ចការងារ៖កិច្ចការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខលឿនតែយ៉ាងណាឱ្យប្រយ័ត្នបើថយក្រោយនោះក៏លឿនវិញដែរ៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬចរចាក្នុងរឿងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើមានការដាក់គម្រោងការឬណាត់ធ្វើអ្វីមួយជាមួយនរណាម្នាក់តែងមានការសហការពីអ្នកដទៃបានយ៉ាងល្អ។
-កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សផង។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕