ផ្តុំគ្នា​ជក់​គ្រឿងញៀន សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៣​នាក់ មាន​ដាវ​មួយ​ដើម​

937
ចែករម្លែក

​ដោយ : ចាន់តូ​/ ​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ខណៈដែល​ផ្តុំ​គា្ន​បុ​ឺ​ត​ជក់​បង្ហុយ​គ្រឿងញៀន កំពុងតែ​ឆ្ងាញ់​មាត់ ជក់​អារម្មណ៍ ប៉ូលីស​ទៅដល់​ល្មម ឃាត់ខ្លួន​បាន​៣​នាក់ បាន​ទាំង​ដាវ់​មួយ​ដើម កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ​ទាំង​៣​នាក់ ទី​១ ឈ្មោះ ទ្រី គឹមហុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុ​ខេ​បរជា​ដែក ។ ទី​៣ ឈ្មោះ ជួប កា​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ជាងដែក ។ ទី​៣ ឈ្មោះ ជៀវ ធុ​យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ កម្មករ ។ ទាំង​៣​នាក់ ស្នាក់នៅ ផ្ទះកើតហេតុ​ខាងលើ ។​

​តាម​នគរ​បាន​ឲ្យ​ដឹង​ដា មុន​ឃាត់​ខ្កួ​ន​បាន​ជនសង្ស័យ​បាន បន្ទាប់ពី​កម្លាំង​ល្បាត ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ ប្រទះឃើញ​ជនសង្ស័យ​កំពុង​ជក់​គ្រឿង​ញៀ ទើប​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់ ដកហូត​បាន​ដាវ​មួយ​ដើម ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម