រថយន្ត​ទឹកកក​ដឹក​លើស​ទំងន់​ដាច់​កង់​ចាក់​ទឹកកក​ចោល​ពេញ​ផ្លូវ នៅ​ខណ្ឌចំការមន

798
ចែករម្លែក

​ដោយ : ចាន់តូ​/ ​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​កូរ៉េ​ហុ​ី​យិន​ដាយ ២​តោន​កន្លះ ដឹក​ទឹកកក​ពេញ បើក​លឿន​ធ្លាក់​ជំ​ហុក​ដាច់​កង់​ខាងក្រោយ បណ្តាល​ចាក់ចោល​ទឹកកក​ពេញ​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១​និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ ទី​៧ ខែសីហា ឆ្នាំ​២០១៨ ត្រង់ចំណុច​ស្ថា​នី​បូមទឹក​ស្អុយ​បឹងត្របែក​ខាងត្បូង តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុងភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ ចិត្ត វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកឡាន​ដឹក​ទឹកកក​
​ស្នាក់នៅ​ម្តុំ​តាខ្មៅ មាន​ស្រុកកំណើត នៅ​ភូមិ ព្រែក​ឫស្សី​​ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល​។​

​តាម​សម្តី​អ្នក​បើ​បររថ​យន្ត​បង្ក​បាន​ប្រាប់​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​រូបគាត់​បាន​ដឹក​ទឹកកក​ចេញពីរ​រោងចក្រ​នៅ​ព្រែកប្រា​ក្នុង​គោលបំណង​យក​ទឹកកក​ទៅ​ដាក់​ឲ្យ​ម៉ូយ​ជាច្រើន​កន្លែង ​ដោយ​រថយន្ត​ម៉ាក​កូរ៉េ​ហ៊ី​យិន​ដាយ​២​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2C.6075 បើក​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​២៧១ ទឹ​សដៅ​ពី​កើ​តទៅ​លិច​ ។ ​ខណៈ​មកដល់​ចំណុច​កន្លែងកើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​ធ្លាក់​ជំ​ហុក គួបផ្សំ​ដឹក​ធ្ងន់​ផង បណ្តាល​ឲ្យ​ដាច់​កង់​ខាងក្រោយ កល់​ជាប់​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ចាក់ចោល​ទឹកកក ពេញ​ផ្លូវ​ តែ​សំណាងល្អ​មិនមាន​អ្នកណា​រងរបួស​នោះទេ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះមក​ពិនិត្យឃើញថា​ មិន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ​និង​អ្នក​ដ៏​ទៃ សមត្ថកិច្ច​ក៏​ឲ្យ​រក​រថយន្តស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម