បុរស​ម្នាក់​បង្កើត​កំណត់ត្រា​ពិភពលោក​ដ៏​គ្រោះថ្នាក់ ដោយ​ពុះ​ឪឡឹក​យក្ស ២៦ ផ្លែ​នៅលើ​ក្បាលពោះ​ខ្លួនឯង​

1026
ចែករម្លែក

​ការ​ពុះ​ឪឡឹក​លឿន​ដូច​ព្យុះ​មិនមែនជា​សកម្មភាព​សម្រាប់​អ្នកខ្សោយ​បេះដូង​នោះទេ​។​

​ជាការ​ពិត យើង​ភាគច្រើន​រីករាយ​នឹង​ឪឡឹក​ព្រោះ​ជា​អាហារសម្រន់​នៅ​រដូវក្តៅ​។ ប៉ុន្តែ​ចំពោះ​អ្នកប្រថុយ​គ្រោះថ្នាក់​ឈ្មោះ អា​ស្រ៊ី​តា ហ្វួ​ម៉ាន់ (Ashrita Furman) គឺ​គ្មាន​វិធី​អ្វី​ល្អ​ជាង​ការ​ចំណាយពេល​ពុះ​ឪឡឹក​ឱ្យបាន​លឿន​បំផុត​នៅលើ​ក្បាលពោះ​ខ្លួនឯង​នោះឡើយ ដើម្បី​តែ​ស្វែងរក​កំណត់ត្រា​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​។​

​កាលពី​ថ្ងៃទី​១៨​កក្កដា ទូរទស្សន៍ ABC បាន​រាយការណ៍​ថា លោក​ហ្វួ​ម៉ាន់​បាន​នាំ​ជំនួយការ​មួយចំនួន​មកជួយ​គាត់​ដើម្បី​សម្រេច​គោលដៅ​របស់គាត់​។ នៅ​ទីបំផុត​គាត់​បានទទួល​ជោគជ័យ​ក្នុងការ​ពុះ​ឪឡឹក​យក្ស ២៦ ផ្លែ​លើ​ក្បាលពោះ​របស់គាត់​ក្នុង​រយៈពេល ១ នាទី ហើយ​សមិទ្ធផល​ទាំងអស់នេះ​អាច​សម្រេច​ដោយ​មិន​បង្ក​របួស​ដល់​ក្បាលពោះ​របស់គាត់​នោះឡើយ​។​

​នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​លោក​ហ្វួ​ម៉ាន់​ពុះ​ឪឡឹក​បែបនេះ​។ កាលពីមុន​គាត់​ធ្លាប់​ពុះ​ឪឡឹក​លើ​ក្បាលពោះ​មិត្ត​ជិតស្និទ្ធ​របស់គាត់ និង​បំបែក​កំណត់ត្រា​ជាង ៦០០ ផងដែរ ហើយ​ហ្គី​ណេ​សបាន​ហៅ​គាត់​ថា “​កំពូល​អ្នក​បំបែក​កំណត់ត្រា​លេចធ្លោ​បំផុត​”៕ ដោយ៖ កញ្ញាដាលីស

លោក អា​ស្រ៊ី​តា ហ្វួ​ម៉ាន់ ពុះ​ឪឡឹក ២៦ ផ្លែ​លើ​ក្បាលពោះ​ក្នុង​រយៈពេល​១​នាទី​ដោយ​មិន​បង្ក​របួស​លើ​ក្បាលពោះ

ទីតាំងផ្សាយពាណិជ្ជកម្ម