ថ្ងៃទី​០៧ ខែសីហា ២០១៨

1121
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅក្នុង​ថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ម្ល៉ោះហើយ ធ្វើឱ្យ​ងាយ​ជួប​បញ្ហា​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន បញ្ហា​អាក្រក់​ណា​កើតឡើង​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វី​គប្បី​មានការ​ប្រញាប់​ឆាប់​បញ្ចប់​នាពេលនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​មិនត្រូវ​រែក​ពន្ធ​ផល​លំបាក​ច្រើន​នា​ថ្ងៃ​ខាងមុខ​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ករឿង​ដោយ ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ការងាយ​ផ្ទុះ​កំហឹង​ដាក់គ្នា​ណាស់​គប្បី​មានការ​ចេះ​សម្របតាមចិត្ត​គ្នា​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​និង​គិត​ឱ្ប​បាន​គ្រប់​ជ្រុងជ្រោយ ទើប​គ្មាន​បញ្ហា​ចោទឡើង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង ក្នុង​ក្រុមគ្រួសារ និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។ ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស ចាប់កំហុស​ច្រើន​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រែក​កម្ម​នៅ​គ្រា​ខាងមុខ ៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង មានការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក អ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឃើញថា​មិនមាន​អ្វី​ទាស់ខុស​ទេ​គឺ​ផ្តល់​ការចម្រុងចម្រើន​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​ប៉ះពាល់​គ្រឿង​ស្រវឹង​ឡើយ ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ឡើយ ពិសេស​អ្នកបើកបរ​តែម្តង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​កំពុងមាន​ភាព​សុខដុម​ចំពោះ​គ្នា​ណាស់ដែរ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រ​បញ្ហា​ប្រាក់កាស​បញ្ហា ការងារ​ឬ​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មានការ​ខ្សត់ខ្សោយ​ចំណូល​បន្តិច​តែ​ថ្ងៃ​បន្តិច​មាន​ដាច់​ហូរហែ​អញ្ចឹង​ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​កំពុង​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​កើតរឿង​សៅហ្មង​ច្រើន ហេតុនេះ​គប្បី មានការ​ប្រយ័ត្នប្រយែង​។ ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ជួប​រឿង​ធ្វើ​ច្រើន​ខុស​ច្រើន ហើយ​បើទោះបី​លោកអ្នក​ខំ​រត់​ចុះឡើង​ក៏​ពុំ​សូវ​សម្រេច​ដូច​គាប់​បំណង​ដែរ​គឺ​ច្រើន​ខកបំណង​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខ​មើល ក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូលមក​លុកលុយ​ច្រើន​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ សម្រាប់​លោកអ្នក​កើត​ឆ្នាំម្សាញ់​នៅថ្ងៃនេះ​ឃើញថា​មានការ​ជឿនលឿន​សន្សឹម ៗ​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​គ្រាន់​កក់ក្តៅ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទី ជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច ហើយក៏​ងាយ​ត្រូវ​បាត់បង់​របស់ និង​ក្រុមមនុស្ស ឈ្នានីស​ធ្វើឱ្យ​កើតការ​រកាំចិត្ត​លុកលុយ​ផងដែរ​។

​សម្រាប់​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​ច្រើន​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​មាន​ភាពជឿនលឿន​ទៅមុខ​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែង​ហុច ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​លំបាក​មាន​ចំពោះមុខ​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មានគំនិត​ផ្តួចផ្តើម របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​គ្នាច្រើន​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​សម្រាប់​កិច្ចការងារ​នានា​បើ​លោកអ្នក​មានការ​តាំងចិត្ត​ធ្វើ​តែង​ងាយ ឆាប់​ចប់ ហើយ​ពិសេស​អាច​ទទួលផល​ក​ម្រៃ​ច្រើន​ទៀតផង​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​សម​ដូច​ប្រកបដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់ ត្រជាក់ចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នកហើយ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ហើយ​ធ្វើ​អ្វី​ឃើញថា​មានការ​លូតលាស់ និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង​ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​ឈ្នះ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​ប្រទាំង​ប្រទើស បន្តិច​ពីព្រោះថា​ជារឿយៗ​តែង​មិនសូវ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ឡើយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច ថយក្រោយ​ក៏​មិនកើត​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ទទួលរង​ផល​ប៉ះទង្គិច​ច្រើន ហើយ​ពិសេស​ធ្វើ ច្រើន​បែរជា​ទទួលផល​តិច​ទៅវិញ​ទៀតផង​។ ទាំង​ស្ត្រី​បុរស​បើទោះបី​លោក​អ្នកមាន​ប្រាក់កាស ច្រើន​ក៏ដោយ​កុំ​សូវ​ចិត្តល្អ​ឱ្យគេ​ខ្ចី​ពេក​ប្រយ័ត្ន​ជួប​រឿង​ដូច​ពា​ក្ស​ចាស់​ថា​“​ខ្ចី​ធូរ​ឯ​ការសង​មកវិញ​តឹង ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​”​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​ចំណូល​តិច ឯ​ការចាយវាយ​វិញ​ចោមរោម​គ្រប់ទិសទី​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​មិន មាន​អ្វី​រារាំង​នាំ​ជួប​ការលំបាក​នោះឡើយ​។​ការប្រកប​ការងា​រវិ​ញ​មានការ​រីកលូតលាស់​យឺត​ណាស់ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​ផង​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ទទួលជោគជ័យ​ទៅរួច​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នាគ្រា​ខាងមុខ​។​

សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា គ្រាន់បើ​ជាង​មុន​៕