Views: 69 Post navigation យោធាអ៊ីស្រាអែលបាននិងកំពុងវាយប្រហារតំបន់ហ្កាហ្សាអោយក្លាយជាផេះផង់និងត្រៀមបើកការវាយប្រហារតាមជើងគោក ហើយបញ្ជាក់ច្បាស់ៗកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននៅតែបិទខ្ទប់ទឹកដីនេះមិនអោយមានការនាំចូលទឹក ស្បៀងនិងថ្នាំពេទ្យ ដរាបណាពួកសកម្មប្រយុទ្ធហាម៉ាស មិនទាន់ដោះលែងចំណាប់ខ្មាំងប្រមាណ១៥០នាក់មកវិញទេ។ ក្រសួងសុខាភិបាល នៅថ្ងៃទី ១៣ ខែតុលា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី ១២ ខែកញ្ញា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៩៤១ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៨៨៥ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។