កសិដ្ឋាន​ប្រភព​ចំណី​ដំរី​អាស៊ី​នៅ​ស៊ីសាំង​ប៉ាន​ណា​ទាក់ទាញ​ដំរីព្រៃ​ដ៏​ច្រើន​

969
ចែករម្លែក

​​ពេល​ថ្មី​នេះ កសិដ្ឋាន​ប្រភព​ចំណី​ដំរី​អាស៊ី​នៅ​ស៊ីសាំង​ប៉ាន​ណា​ដែល​ទើបបាន​ដំណើរការ​ប្រើប្រាស់​កន្លះ​ឆ្នាំ​នោះ បាន​ទាក់ទាញ​ដំរី​អាស៊ី​ព្រៃ​២០​ក្បាល​មក​ស៊ី​ចំណី​។ នេះ​គី​ជា​ហ្វូង​ដំរីព្រៃ​ធំជាងគេ​ដែល​មក​ស៊ី​ចំណី នៅទីនេះ ក្រោយពេល​ដំណើរការ​ប្រើប្រាស់​នូ​វក​សិ​ដ្ឋា​ន​នេះ​។​
​ ​
ប៉ុន្មាន​ថ្ងៃមុន​តាម​ប្រព័ន្ធ​ជូនដំណឹង​អំពី​សកម្មភាព​ដំរី​អាស៊ី​អ្នកយាម​ល្បាត​ក្នុង​ផ្នែក​ម៉ឺង​យ៉ាង​នៃ តំបន់​អភិ​រក្សា​ធម្មជាតិ​ថ្មា​ក់​ជាតិ​ស៊ីសាំង​ប៉ាន​ណា​បាន​រកឃើញថា​មាន​ដំរី​អាស៊ី​ព្រៃ​មួយ​ហ្វូង​កំពុង​ដើររក​ចំណី​ក្នុង​កសិដ្ឋាន​។ គាត់​បាន​ជូនដំណឹង​ទៅដល់​អ្នកភូមិ​ជុំវិញ និង​បាន​រាយការណ៍​ដល់ មន្ទីរ​ថែរក្សា​បរិស្ថាន​ម៉ឺន​យ៉ាង​ភ្លាមៗ​។ តាម​ការពិនិត្យ​តាមដាន​បាន​ឲ្យ​ដឹងថា​ហ្វូង​ដំរី​នេះ មាន​ដំរី ទ្វិ​ប​អាស៊ី​២០​ក្បាល ក្នុងនោះ​មានកូន​ដំរី​៨​ក្បាល ។​

​មន្ទីរ​គ្រប់គ្រង​តំបន់​អភិរក្ស​ធម្មជាតិ​ស៊ីសាំង​ប៉ាន​ណា ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍន៍​កសិដ្ឋាន ជា​ប្រភព​ចំណី​សត្វព្រៃ​ដោយបាន​ដាំ​ដុះ​រុក្ខជាតិ​ទំហំ​១០០​ហិកតា​ដែល​អាចជា​ចំណី​របស់​សត្វ ដំរី​ទ្វិ​ប​អាស៊ី​។ កសិដ្ឋាន​នេះ​មិន​គ្រាន់តែ​បាន​ផ្ដ​ន់​ចំណី​ឲ្យដំរីព្រៃ​ស៊ី​នោះទេ ថែមទាំង​បាន​ចៀស វាង​មិន​ឲ​ដំរី​ស៊ី​ដំណាំ​របស់​ប្រជាកសិករ​តាម​តំបន់​ជុំវិញ​ទៀតផង​៕

​ហ្វូង​ដំរីព្រៃ​កំពុងតែ​ត្រាច់ចរ ដើរ​ស្វែងរក​អាហារ​នៅក្នុង​តំបន់ ស៊ីសាំង​ប៉ាន​ណា (​រូបថត ដោយ Dai Zhenghua)

ទីតាំងផ្សាយពាណិជ្ជកម្ម