ឆ្នាំជូត
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងថ្ងៃនេះបើទោះបីដួងរាសីរបស់ លោកអ្នក ពុំមានអ្វីជួបជាឧបសគ្គច្រើនក្តីតែចូរកុំគប្បីធ្វើអ្វីបញ្ចេញមុខមាត់ខ្លាំងពេកព្រោះថា កាលណាហក់លោតកាន់តែខ្លាំងការអុកគូទនោះមានកាន់តែច្រើន។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កផលលំបាកដោយប្រការណាមួយ។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយអ្នកដទៃច្រើនពេកដែរព្រោះថាមានតែនាំទុក្ខដាក់ខ្លួនប៉ុណ្ណោះ។
-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបបាតុភាពពីការរកចំណូលបានតិចតែចំណាយទៅវិញច្រើនដែលអាចបណ្តាឱ្យមានគ្រោះមហន្តរាយដល់សេដ្ឋកិច្ចគ្រួសារ។
–បញ្ហាស្នេហា៖ សេចក្តីស្នេហាពិសេសបុរសបើមានការចែចង់ឬបង្កើតស្នេហាថ្មីថ្មោងតែងអាចមានផ្លែផ្កាខ្លះៗផ្តល់ជាក្តីសង្ឃឹមឱ្យដឹងផងដែរ៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារកើតមានភាពសុខដុម និង កំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំគ្រាន់គាប់ប្រសើរឡើងវិញ ។
-កិច្ចការងារ៖ថ្ងៃនេះបើមានការប្រកបការងារតែងរលូនល្អ ហើយពិសេសអាចសម្រេចដល់គោលដៅថែមទៀត។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរឃើញថាក៏ជាឱកាសប្រពៃណាស់ព្រោះអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីពុះកញ្រ្ជោលព្រោះតែការសេពកាមគុណប្រយ័ត្នរែកពន់ទុក្ខសោកនៅគ្រាក្រោយហើយអសោចកេរិ៍្តឈ្មោះឥតអំពើ៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយត្រូវអត់ធ្មត់ និង មានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថា ស្ថិតនៅលើកំណាត់ផ្លូវ រដិបរដុប បន្តិច។
-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញដំណើរជីវិតរបស់លោកអ្នកបានងើបប្រសើរឡើងវិញមិនថាជាកិច្ចការងារ ឬ ប្រាក់កាសតែងផ្តល់ជាផ្លែផ្កាមកវិញផង។
-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹង និង ភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។
–បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ការរស់នៅអំឡុងពេលនេះលោកអ្នកតែងជួបបញ្ហារកាំចិត្តខ្លះៗកើតឡើង ម្ល៉ោះហើយគប្បីចេះទប់ចិត្តសង្កត់អារម្មណ៍ទើបគ្មានបញ្ហាជម្លោះវិវាទណាមួយកើតឡើង។
-កិច្ចការងារ៖ការបំពេញការងារឃើញថាមានការជឿនលឿនតិចតួច ហើយក្រុមមនុស្សក៏តែងយាយីចង់ធ្វើបាបដោយដាក់កំហុសទុកឱ្យនោះក៏មានផងដែរ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការធ្វើជំនួញឆ្ងាយជិតមានការរីកលូតលាស់ជាសន្សឹមៗទៅមុខ ហើយទោះធ្វើអ្វីក៏ហុចផ្លែផ្កាមកវិញខ្លះៗគួរជាទីពេញចិត្ត។
–បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្លោះវិវាទឥតឈប់ឈរប៉ុណ្ណោះ៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ថ្ងៃនេះឱ្យប្រយ័ត្នអ្នកដទៃបំពានដែលនាំឱ្យកើតជាបញ្ហាជម្លោះវិវាទ និង កើតការគុំគួនទៅថ្ងៃក្រោយថែមទៀត។
-កិច្ចការងារ៖ចំពោះការប្រកបការងារក៏ដូច្នេះដែរ បើជាការងារសំខាន់តោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេអាចធា្លក់ក្នុងគ្រោះមហន្តរាយជាពុំខាន។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃបន្តិចវិញ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសមិនតិចដែរទេ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយពេលច្រើនតែទទួលបានផលតិចមកវិញ៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ក្នុងថ្ងៃនេះបើលោកអ្នកប្រាថ្នាធ្វើអ្វីមួយក៏តែងឆ្លើយតបពីអ្នកដទៃគួរសម ហើយបើចង់ពឹងពាក់ខ្ចីអ្វីមួយក៏តែងមានអ្នកអាណិតស្រឡាញ់ជួយផងដែរ ។
-កិច្ចការងារ៖ការបំពេញការងារមានការចម្រើនលូតលាស់ និង អាចផ្លាស់ប្តូរទីកន្លែងធ្វើការងារក៏ប្រសើរដែរ ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីពេញចិត្ត។
–បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យផងដែរ៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះក្រឡប់ចាក់អ្វីដែលលោកអ្នកថាល្អវាអាចប្រែមកអាក្រក់ និង ពិសេសងាយមានរឿងរាវជម្លោះវិវាទកើតឡើងថែមទៀត។
-កិច្ចការងារ៖ក្រៅពីនេះទោះធ្វើអ្វីក៏ងាយក្រុមមនុស្សបង្កឱ្យមានការខ្វាយខ្វល់ច្រើនដែរ ដូចនេះត្រូវធ្វើចិត្តត្រជាក់បន្តិចទើបប្រសើរ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរព្រោះប្រាក់ចំណូលមានការហូរចូលតក់ៗគ្រាន់បំពេញបំពង់។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕
ឆ្នាំមមែ
ថ្ងៃនេះរាសីល្អជាមធ្យម។
-ការរស់នៅ៖ក្នុងថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកក៏ត្រូវគ្រប់គ្រងអារម្មណ៍ឱ្យបានល្អផងដែរទើបប្រសើរ។
–ការធ្វើជំនួញ៖សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើង ដូចនេះត្រូវចេះបើកចិត្តឱ្យទូលាយដោយធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរបំផុត។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖បញ្ហាមិនល្អខ្លះដែលធ្លាប់តែយាយីបានចាកចេញទៅឆ្ងាយ ហេតុនេះការរស់នៅមានភាពសុខដុមគ្រាន់គាប់ប្រសើរឡើងវិញ។
-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញ។
–ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបបានដូចជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
–បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួល ហើយបើមានជម្លោះវិវាទជាពេលល្អក្នុងការដោះស្រាយហើយ៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកគិតចង់ធ្វើអ្វីគប្បីប្រញាប់រួសរាន់ពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។ទោះបីយ៉ាងណាសម្រាប់ស្រ្តីនៅក្នុងពេលនេះមុនធ្វើអ្វីគប្បីប្រយ័ត្នប្រយែ និង គិតឱ្យលម្អិតលម្អន់ទើបមិនជួបគ្រោះចាញ់បោកគេ។
-កិច្ចការងារ៖ផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ពីព្រោះឃើញថាផលដែលឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមានជម្លោះ ហើយមានការស្រុះស្រួលគ្នារវាងស្វាមីភរិយាឡើងវិញនោះមិនថាការជួញទីជិតឆ្ងាយយ៉ាងណាក្តីតែងមានភាពកាក់កបប្រពៃដោយអាចប្រមូលភោគផលចំណេញចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
–បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំពុំមានអ្វីល្អក់ករឬបញ្ហាចូលមករារាំងនាំពិបាកដោះស្រាយនោះដែរ៕
ឆ្នាំច
ថ្ងៃនេះដូងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងអំឡុងពេលនេះផលល្អ និង មិនល្អនៅលាយឡំគ្នាក្នុងដំណើរជីវិតរបស់លោកអ្នកដូចនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវ សម្រេចចិត្តលឿនឬធ្វើដោយមិនគិតមុខក្រោយឡើយពីព្រោះថាផលមិនល្អនោះក៏មានច្រើនចំពោះមុខ។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយការលង់ជឿសម្តីជនបោកប្រាស់ដោយប្រការណាមួយ។
–បញ្ហាស្នេហា៖រីឯបញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានការពាក់មុខយក្សព្រោះតែការទាស់សម្តីគ្នាច្រើន៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ការរស់នៅលោកអ្នកត្រូវយកចិត្តទុកដាក់ថែទាំផ្ទះសម្បែង កូនចៅ ឬសូម្បីតែសាច់ញាតិព្រោះនោះសុទ្ធសឹងនាំមកនូវក្តីចម្រុងចម្រើន និងសេចក្តីសុខរបស់យើងទាំងអស់។
-កិច្ចការងារ៖ ដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារឬសម្រុកការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃណាស់។
–បញ្ហាស្នេហា៖ចំពោះគូស្វាមី ភរិយាមានភាពសុខដុមរមនា ៕