​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ បើតាម​របាយការណ៍រ​បស់ រដ្ឋបាល ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា ស្ថានភាព​ទឹកជំនន់ ក្នុងភូមិ​សាស្ត្រ ក្រុង​សិរីសោភ័ណ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​វិវត្តន៍ ហើយ​ចំនួន​ពលរដ្ឋ រង​ផលប៉ះពាល់ និង​រងគ្រោះ ក៏​កើនឡើង​ដែរ​។​

​គិត​ត្រឹម ម៉ោង ៥ ល្ងាច ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០២៣ ស្ថានភាព​គ្រោះមហន្តរាយ ថ្ងៃនេះ មាន​ទឹកភ្លៀង​បង្គួរ សរុប​ទូទាំង​ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋ​រងគ្រោះ ប៉ះពាល់​ដោយ​ទឹកជំនន់ មាន​ចំនួន ៣.៥៦៣ គ្រួសារ មនុស្ស​រាយ មាន​ចំនួន ១៤.៨០០ នាក់ ស្រី ៧.៤៦៩ នាក់​ ​។ ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព មាន​ចំនួន ១៩៩ គ្រួសារ មនុស្ស​រាយ ៨៦៩ នាក់ ស្រី ៤២៦ នាក់ កុមារ​២៤៣ នាក់ ។ ប៉ះពាល់ ប្រឈម​នឹង​ខូចខាត :​ដំណាំ​ស្រូវ មាន​ចំនួន ២.៨២៧ ហិកតា ដំណាំ​រួមផ្សំ​១៥​ហិច​តា សត្វពាហនៈ ១០០ ក្បាល សាលារៀន ១១ ខ្នង វត្ត ៤ ម​ណ្ឌ​លុខ​ភាព ១ ទឹក​លិច​ផ្លូវ​មាន​ចំនួន ១៤៤ កន្លែង មាន​ប្រវែង ៧៩.៧៤២ ម៉ែត្រ​ ​។​

​ទឹកជំនន់​ដែល​លិច​ខ្លាំងជាងគេ មាន ២ ក្រុង ស្រុក គឺ​នៅ​ស្រុក​មង្គល​បូរី ប៉ះពាល់​ផ្ទះ ប្រជាពលរដ្ឋ ៨ ឃុំ ស្មើនឹង ១.១៣១ គ្រួសារ មនុស្ស​រាយ ៤.៩៣៧ នាក់ ស្រី ២.៦០៨ នាក់ ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ៦៨ គ្រួសារ មនុស្ស​រាយ ៣០៧ នាក់ ស្រី ១៤៨ នាក់ កុមារ ៥៧ នាក់ ប៉ះពាល់​ផលដំណាំ ២.៥៨៧ ហិកតា សាលារៀន ៧ កន្លែង វត្ត​១ លិច​ផ្លូវ ៦០ កន្លែង ស្មើនឹង​ប្រវែង ៤៦.៨៩០ ម៉ែត្រ ។​

​ក្រុង​សិរីសោភ័ណ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ មាន​ចំនួន ៧៤៦ គ្រួសារ មនុស្ស​រាយ ៣.០៩៣ នាក់ ស្រី ១.៥៩៤ នាក់​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ចំនួន ១២៤ គ្រួសារ មនុស្ស​រាយ ៥២០ នាក់ ស្រី ២៦០ នាក់ ។ ចំណែក​ក្រុង​១ និង​ស្រុក ៦ ទៀត ប៉ះពាល់​មិនផ្ទាល់ ឬ​ដោយ​ប្រយោល​។​

​នេះ​បើតាម​ការចុះពិនិត្យ​ជាក់ស្តែង របស់លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​ខេត្ត គ្រប់គ្រង​គ្រោះមហន្តរាយ អភិបាលរង​ខេត្ត និង​ក្រុមការងារ​របស់​ខេត្ត​។​

​លោក អ៊ុំ រាត្រី បាន​ឲ្យ​ដឹង​បន្តថា ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា ក្នុងនោះ អាជ្ញាធរ ក្រុមការងារ​នានា និង​កងកម្លាំង ៣ ប្រភេទ បាន​ជម្លៀស​ប្រជាពលរដ្ឋ នៅ​សង្កាត់​ព្រះ​ពន្លា មក​ដាក់​នៅ​ទីទួល​សុវត្ថិភាព​បេនឡាន​ថ្មី ស្ថិត​ក្នុងភូមិ ៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង​នៅ​ឃុំ​ខ្លះ នៅ​ស្រុក​ម​ង្គ​បូរី ទៅ​នៅ​កន្លែង​ផ្សេងៗ​។​

​លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​ក្រុង ស្រុក សង្កាត់​នីមួយៗ ត្រូវ​ចុះ​ពិនិត្យ​តាមដាន ឲ្យ​បានជា​ប្រចាំ អំពី​ស្ថានភាព​ទឹក ជា​វិធានការ​ទៅ​ពេលខាងមុខ ឃុំ សង្កាត់​ទាំងអស់ នៅក្នុង​ខេត្ត ៕/V​