Views: 59 Post navigation រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានអំពាវនាវអោយអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើហ្កាហ្សា ដោយព្រមានថា សង្រ្គាមអាចរីករាលដាលទៅកាន់ផ្នែកផ្សេងៗនៃតំបន់មជ្ឈិមបូព៌ា បើសិនជាក្រុមហេសបូឡា(Hezbollah)ហក់ចូលក្នុងសមរភូមិនេះ និងអាចនាំអោយអ៊ីស្រាអែល «ជួបរញ្ជួយដីដ៏ធំ»មួយ។ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បាននិយាយជាមួយសមភាគីអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ដោយបញ្ជាក់អំពីការគាំទ្ររបស់អាម៉េរិកសំរាប់សន្តិសុខរបស់អ៊ីស្រាអែលនិង ពិភាក្សាអំពីសារសំខាន់នៃការប្រកាន់ខ្ជាប់ច្បាប់សង្រ្គាម។