ការរៀបចំ​ភូ​មិកសិ​ទេសចរណ៍​នៅ​សង្កាត់​ជ្រាវ ក មាន​ភាព​ទាក់ទាញ​ចំពោះ​ភ្ញៀវ​ទេសចរណ៍

1081
ចែករម្លែក

ដោយ : គូលែន / សៀមរាប : ​ភូ​មិកសិ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​មើលឃើញ​ពី​សក្តានុពល​នៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ជាពិសេស​តំបន់​បឹង​ពារាំង ដែលជា​កន្លែង​អភិរក្ស​ជីវចម្រុះ​គ្រប់​ប្រភេទ​នោះ លោក​ក៏មាន​គំនិត​ផ្តួចផ្តើម​ណែនាំ និង បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់ មាន​ចំណាប់អារម្មណ៍​ទៅលើ​ការដាំ​បន្លែ​បែប​ធម្មជាតិ ហើយ​ស្រស់ រួមទាំង​មុខរបរ​ផ្សេងៗ​ទៀត​។​

ដូចជា​ការធ្វើ​ទស្សនា​សត្វ​ស្លាប និង វាលស្រែ ដោយ​មធ្យោបាយ​ជិះរទេះ​គោ ឬ​រ៉ឺម៉ក​ផង គួបផ្សំ​នឹង​ការ​បង្កើតជា​ផ្ទះសំណាក់​បែប​ជនបទ សម្រាប់​បងប្អូន​ចង់​សម្រាក​កំសាន្ត​ដើម្បី​លំហែរ​កាយ​ទៀតផង​នោះ បានធ្វើ​ឲ្យ​តំបន់​នេះ មាន​ភាព​ទាក់ទាញ​ចិត្ត​របស់​ភ្ញៀវ​ជាច្រើន ដែល​ស្រឡាញ់​បរិស្ថាន និង​សត្វព្រៃ​ជាដើម​គឺ​ស្ថិតក្នុង​គំរោង​នៃ​ការរៀបចំ​ភូមិ​ខាងលើ​នោះដែរ​។​

​លោក គ្រួច លី អ្នកបង្កើត​ភូ​មិកសិ​ទេសចរ​ណ៌​បាន​បញ្ជាក់ថា សព្វ​ង្ងៃ​នេះ នៅ​ទីនោះ​មានផ្ទះ​សំណាក់​ចំនួន​៥ និង​បុគ្គលិក​មាន​ចំនួន​ប្រមាណ​ជាង​៦០ នាក់ សម្រាប់​បម្រើសេវា​កម្ម​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចូលមក​ស្នាក់នៅ ប៉ុន្តែ​សម្រាប់​រដូវវស្សា គឺ​មិនសូវមាន​ភ្ញៀវ​ច្រើន​ប៉ុន្មាន​ទេ វា​អាស្រ័យ​ទៅតាម​ខែ​និ​មួយៗ ។​
លោក​បន្តថា ដែល​ភាគច្រើន​ភ្ញៀវ​សម្បូរ​គឺ​ចាប់ពី​ខែតុលា រហូត​ទៅដល់​ខែមេសា ឬ​ខែឧសភា ខណៈ​បច្ចុប្បន្ននេះ កម្ពុជា​ក្លាយជា​គោ​ដៅ​ទេសចរណ៍ យ៉ាង​សម្បូរបែប ទាំង​តំបន់​ទេសចរណ៍ធម្មជាតិ តំបន់​ទេសចរណ៍វប្បធម៌ តំបន់​ទេសចរណ៍​កែច្នៃ និង​តំបន់​ទេសចរ​អរូបី​យ៍​ជាដើម បាន​ក្លាយជា​ចំណុច​ដ៏​មាន​សក្តានុពល ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​ថែម​ទៀតផង​៕​B