ដោយ៖តារារិទ្ធ/ភ្នំពេញបន្ទាប់ពីចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិនពីថ្ងៃទី(១៦ ដល់១៩ ខែ តុលា ២០២៣ ) នៅថ្ងៃទី ២០ ខែ តុលា ២០២៣សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុម ប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងថា៖បន្ទាប់ពីបញ្ចប់កម្មវិធីនៅប្រទេសចិនតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សម្ដេចធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអា ស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២៣។

តាមគម្រោងសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជាវិញនៅម៉ោង ២១ យប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣ ៕