ឆ្នាំជូត
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកបើបំណងប្រាថ្នាចង់ធ្វើអ្វីមួយតែងមិនឆ្លើយតបដូចក្តីប្រាថ្នាប៉ុន្មានទេគឺជារឿយៗតែងមានរឿងរាវល្អក់កករចូលមកផង។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមុនសម្រេចចិត្តធ្វើអ្វីមួយក៏គប្បីត្រូវចេះថ្លឹងថ្លែងឱ្យបានល្អដែរបើពុំនោះទេនឹងបានទទួលផលអាក្រក់ជាងផលល្អជាក់ជាពុំខាន។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃទាល់តែខិតខំខ្លាំងទើបអាចរកចំណូលគ្រាន់បន្សើមបំពង់បើពុំនោះទេច្បាស់ជាជួបបញ្ហាប៉ះទង្គិចទៀតហើយ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការពុំសូវចុះសម្រុងគ្នាដោយសារម្នាក់ៗរឹងមានះហើយចង់ឈ្នះដូចគ្នារៀងៗខ្លួន៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅរបស់ លោក អ្នក ល្អប្រសើរ ម្ល៉ោះហើយតែងមានរឿងរាវល្អៗរត់ចូល ហើយបញ្ហាឧបទ្រពចង្រៃមួយចំនួនដែលប្រុងរត់ចូលបែរជារត់ចេញទៅវិញ។
-កិច្ចការងារ៖ការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយរួមទាំងការបំពេញតួនាទីទាំងកន្លែង និង ទំនាក់ទំនងខាងក្រៅ។
-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពកាក់កបល្អ ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគួរសមមួយចំនួនផង ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ការរស់នៅលោកអ្នកតែងកើតមានរឿងសៅហ្មងជាមួយក្រុមមនុស្ស និង អ្នកខ្លះអាចត្រូវកើតជាជម្លោះវិវាទថែមទៀត។
-កិច្ចការងារ៖ការប្រកបការងារ ឬ ធ្វើអ្វីមួយឃើញថាមានការជឿនលឿនទៅមុខពិតមែន ប៉ុន្តែភាពភ្លាំងភ្លាត់ក៏នៅមានយាយីផងដែរ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរបើលោកអ្នកមានការខិតខំ ហើយរវៀសរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលគ្រាន់ស្រួលចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អតែយ៉ាងណាភាពប្រចែប្រច័ណ្ឌនៅតែលុកលុយនៅឡើយទេ៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ការរស់នៅរបស់លោកអ្នករលូនល្អ ហើយទោះធ្វើអ្វីក៏មានភាពស្រស់ស្រាយក្នុងដំណើរជីវិតគ្រាន់គាប់ប្រសើរ ។
-កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះបើចង់ពឹងពាក់អ្នកដទៃដោយមានការខ្ចីអ្វីមួយតែងសម្រេចជោគជ័យផង។
-ការធ្វើជំនួញ៖ ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការចម្រុងចម្រើនលូតលាស់ និង បើចង់បើករបរថ្មីផងក៏តែងផ្តល់ផលល្អជាងអាក្រក់ដែរ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹក ហើយមានការប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ក្នុងពេលនេះលោកអ្នកចូរប្រយ័ត្នបញ្ហាសុខភាពបន្តិចពីព្រោះថា ងាយទទួលរងការឈឺថ្កាត់ណាស់ផង។
-កិច្ចការងារ៖ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរ ម្ល៉ោះហើយបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមានលក្ខណៈពេញដៃជើង និង មានជោគជ័យដែរ។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់ និង ទទួលរងសម្ពាធច្រើន ប៉ុន្តែយ៉ាងណាផលកម្រៃគ្រាន់បានមួយចាយវាយទប់ទល់ដែរ ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាក និង ស្មុគស្មាញច្រើនតែយ៉ាងណាបើលោកអ្នកអត់ធ្មត់ក៏តែងទទួលផលល្អៗមកវិញដែរ។ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានទេព្រោះងាយទាញរឿងរ៉ាវពីល្អធ្លាក់ទៅអាក្រក់បានណាស់។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវល្អ ដូចនេះ នាំឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។
–បញ្ហាស្នេហា៖បញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមិនស្ទើរដែរទេ៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ដំណើរជីវិត លោកអ្នក ត្រូវតស៊ូប្រលងប្រជែងជាមួយអ្នកដទៃច្រើន ម្ល៉ោះហើយងាយកើតជារឿងរាវ និងមានបញ្ហាចម្រូងចម្រាស់នោះក៏ច្រើនដែរ។
-កិច្ចការងារ៖ទាំងស្រ្តីបុរសទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះត្រិះរិះឱ្យបានត្រឹមត្រូវក្រែងភ្លាំងភ្លាត់ជាប់ផុងដកខ្លួនមិនរួច។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយនៅថ្ងៃនេះវិញមិនសូវដូចសមប្រកបប៉ុន្មានទេគឺបានត្រឹមមួយទប់ទល់ចាយវាយ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់ដោយប្រការណាមួយ។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមិនសូវមានការជឿនលឿនទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការជួបបញ្ហាលំបាកច្រើន ពិសេសឱ្យប្រយ័ត្នក្រុមមនុស្សប៉ងអាក្រក់ណាមួយនាំជួបការលំបាកទប់ទល់។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរនៅថ្ងៃនេះមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាច្រើន៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកលូតលាស់សន្សឹមៗ ហើយក៏ពុំមានអ្វីប៉ះទង្គិចច្រើនឡើយបើមានគឺតែងកើតមានទៅលើស្រ្តីបន្តិចបន្តួចប៉ុណ្ណោះ។
-កិច្ចការងារ៖ថ្ងៃនេះវិញដំណើរជីវិតរបស់មនុស្សយើងនោះបើធ្វើអ្វីក៏ដោយតែងឆ្លងកាត់ផលលំបាកមុនទើបផលល្អៗនឹងហុចមកវិញនៅពេលក្រោយ។ដូចជានៅពេលនេះលោកអ្នកជួបបញ្ហាខ្លះៗយាយី ដំណើរជីវិតបន្តិចពិតមែនតែនៅពេលឆ្លងផុតបញ្ហានេះទៅផ្លែផ្កានឹងហុចមកវិញនៅពេលក្រោយជាក់ជាពុំខាន។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ និង ងាយមានជម្លោះឈានដល់ការបាក់បែកណាស់គួរប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ នៅក្នុងផ្ទះសម្បែងចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែការយកភាពមោហៈទោសៈដាក់ខ្លួន។ក្រៅពីនេះលោកអ្នកចូរប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមនុស្សភេទផ្ទុយគ្នាបង្កើតជាបញ្ហាទៅថ្ងៃខាងមុខ។
-កិច្ចការងារ៖ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកពុំសូវគាប់ប្រសើរទេ ហើយបើមានកិច្ចការអ្វីសំខាន់ដែលត្រូវដោះស្រាយឃើញថាមិនអំណោយផលល្អទេ ដូចនេះបើចង់ពន្យាពេលក៏ជាការប្រសើរដែរ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាក្នុងការរកប្រាក់ចំណូលបន្តិច ហើយប្រាក់បង្វិលដើមទុនក៏ជួបបញ្ហាលំបាកច្រើនដែរ។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំច
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ការរស់នៅបើទោះបីធ្វើអ្វីលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់ងាយកើតឡើងនៅចំពោះមុខនោះឃើញថាមានច្រើនជាងសព្វមួយដង។
-កិច្ចការងារ៖ថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវចងចាំថាបើកើតផលអាក្រក់ណាមួយឡើងតោងតែចេះដោះស្រាយទើបបញ្ហាពីធំនឹងប្រែជាតូចឡើងវិញ។
-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗឡើយព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាប៉ុន្មានទេ។
–បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើស និង បង្ករឿងចំពោះគ្នាច្រើន៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ការរស់នៅទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងរាវត្រូវចាញ់បោកគេដោយប្រការណាមួយ។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកងាយទទួលផលប៉ះទង្គិចដោយសារភាគច្រើនកើតមកពីគំនិត និង ការប្រព្រឹត្តិរបស់ខ្លួនឯងតែប៉ុណ្ណោះ។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកប្រាក់ចំណូលបន្តិចព្រោះលាភច្រើនបោលហួស និង ហោះរំលងជានិច្ច។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទ ហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕