ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖រញ្ជួយដីកំលាំង៦,៣រិច្ឆទ័រមួយទៀតបានវាយប្រហារអាហ្វហ្កានីស្ថានខាងលិចកាលពីថ្ងៃអាទិត្យ ក្រោយមនុស្សរាប់ពាន់នាក់បានស្លាប់និងភូមិទាំងមូលៗត្រូវបំផ្លាញដោយរញ្ជួយកំលាំងដូចគ្នាកាលពីមួយសប្តាហ៍មុន។
រញ្ជួយដីចុងក្រោយនេះមានស្នូលរញ្ជួយនៅប្រមាណ៣០គីឡូម៉ែត្រក្រៅទីក្រុងហេរ៉ាត( Herat)ក្នុងខេត្តហេរ៉ាតនិងនៅប្រាំមួយគីឡូម៉ែត្រក្រោមដី។
វាជារញ្ជួយដីកំលាំង៦,៣រិច្ឆទ័រលើកទីបួននៅក្នុងតំបន់ដដែលតែក្នុងរយៈពេលមួយសប្តាហ៍។
ក្រុមផ្តល់ជំនួយSave the Childrenបាននិយាយថា មនុស្សបួននាក់បានស្លាប់និង១៥៣នាក់រងរបួសក្នុងរញ្ជួយដីកាលពីថ្ងៃអាទិត្យ។
រញ្ជួយដីដំបូងបានកើតឡើងកាលពីថ្ងៃ៧តុលា ដោយវាអង្រួនអោយផ្ទះដួលរាបទាំងភូមិៗក្នុងខេត្តហេរ៉ាត និងសម្លាប់មនុស្សជាង២.០០០នាក់៕
អ្នករងរបួសទទួលការព្យាបាលក្រោយរញ្ជួយដីកាលពីថ្ងៃ១៥តុលា នៅខេត្តហេរ៉ាត