ការសិក្សាៈ ​ស្ត្រី​វ័យក្មេងៗ​មិន​កំពុងតែ​ទទួលបាន​ជីវជាតិ​គ្រប់គ្រាន់​ឡើយ​

1072
ចែករម្លែក

យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Mail Online បានឱ្យដឹងថា​ស្ត្រី​វ័យក្មេង កំពុងតែ​កង្វះ ជីវជាតិ​សំខាន់ៗ​ដូចជា​ប៉ូ​តា​ស្យូ​ម និង​ទង​ដែង​ក្នុង​ខ្លួន​ដោយសារតែ ការ​តម អាហារ​ចង់ឱ្យមាន​រាង​ស្គម​។ វា​គឺជា សេចក្តីរាយការណ៍​មួយ​ដែល​បានមកពី​ការសង្កេត ប្រចាំឆ្នាំ​របស់​ប្រទេស អង់គ្លេស​ទាក់ទង​នឹង​អាហារូបត្ថម្ភ​។

​នេះ​គឺជា​ការប្រើប្រាស់​ទិន្នន័យ ចេញពី​ការសង្កេត​របស់​មនុស្ស​ពេញវ័យ ចំនួន​៣.២៣៨​នាក់ ដែលមាន​អាយុ​ពី ២០​ទៅ​២៩​ឆ្នាំ ដែល​គេ​បាន​ពិនិត្យ​ទៅ លើ​ការ​កង្វះ​វីតាមីន និង​ជាតិ​រ៉ែ​ទៅ តាម​ក្រុម​អាយុ និង​ភេទ​។ រាល់​មនុស្ស ពេញវ័យ​ម្នាក់ៗ​ក្នុងការ​សិក្សា​នេះ​បានផ្តល់​នូវ​ការ អធិប្បាយ​យ៉ាងច្រើន​ទៅ លើ​អ្វីដែល​ពួកគេ​បាន​ញ៉ាំ និង​ផឹក​ក្នុង រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៨ ដល់ ២០១៤​។ ក្រុម​ដែល​មនុស្ស​ប្រុស​ស្រី អាយុ​ពី​២០​ទៅ​២៩​ឆ្នាំ គឺមាន​អត្រា​នៃ​ការ​កង្វះ​ជាតិ ប៉ូ​តា​ស្យូ​ម (២៤,៧ ភាគរយ​) ស័ង្កសី (៨,៦​ភាគរយ​) និង កាលស្យូម (៩,៤​ភាគរយ​) ខ្ពស់ជាង គេ​។

​បើ​យើង​គិត​ទៅលើ​ក្រុមមនុស្ស ទាំងអស់​វិញ បុរស​គឺមាន​ការ​ប្រឈម នឹង​ការ​កង្វះ​សេ​ឡេ​ញ៉ូ​ម ម៉ាញ៉េ​ស្យូ​ម និង​វី​តា​មីនា​ខ្ពស់​ជាងគេ ដោយ​ក្នុងនោះ មាន​២៦​ភាគរយ ១៤​ភាគរយ និង​១៤ ភាគរយ ។ អ្វីដែល​ពិសេស​នោះ គឺថា ចំនួន​ដ៏​ខ្ពស់​របស់​ស្ត្រី​វិញ គឺ​ប្រឈម​នឹង​ការ​កង្វះ​ជាតិ​ដែក សេ​ឡេ​ញ៉ូ​ម និង ប៉ូ​តា​ស្យូ​ម ដោយ​ក្នុងនោះ​មាន​២៥ ភាគរយ​៥០​ភាគរយ​និង​២៤​ភាគរយ​។ ជាតិ​រ៉ែ និង​វីតាមីន​ទាំងនេះ​អាចជួយ ថែរក្សា​រាងកាយ​ឱ្យមាន​សុខភាព​ល្អ និង​បង្ការ​ជំងឺ​រ៉ាំ​រ៉ៃបាន ។ ដូច្នេះ​លទ្ធផល ទាំងនេះ​គឺ​រឿង​ដែល​គួរឱ្យ​បារម្ភ​ខ្លាំង ណាស់​។
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ​ការសង្កេត​មួយ​នេះ មិនបាន​សួរ​អ្នក ចូលរួម​ថា ពួកគេ​មាន​តាមដាន ទៅលើ​របប​អាហារ​ពិសេស​ណាមួយ ឬ​អត់ ឡើយ​។ ដូច្នេះ​ការទទូច​ថា អត្រា​នៃ​ការ​កង្វះ​វីតាមីន ដ៏​ខ្ពស់​របស់​ស្ត្រី​វ័យក្មេង គឺ​មិនសូវ​ត្រឹមត្រូវ​ឡើយ​។ មនុស្ស​ភាគ ច្រើន​គួរតែ​អាច​ទទួលបាន​ជីវជាតិ ទាំងអស់​ទៅតាម​តម្រូវការ​ពួកគេ តាមរយៈ​របប​អាហារ​ជាច្រើន និង​មាន​តុល្យភាព ៕ ដោយ​: health.com.kh​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ