ដោយ: ទេពកង្រី/កំពង់ឆ្នាំង: នៅវេលាចន្លោះម៉ោង ៣ ទៅម៉ោង៤ ទាបភ្លឺចូលថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២៣ នៅចំណុចខាងត្បូងសហគ្រាសផលិតឱសថអឺហ្វាក់លើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤១និង៤២ ដែលស្ថិតល្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគបាលបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរ(មិនស្គាល់អត្តសញ្ញាណ)បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងលើគន្លងផ្លូវខាងកើត។

សមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងទៀតថា ពេលមកដល់ចំណុចខាងលើអ្នកជិះម៉ូតូបានបុកអ្នកថ្មើជើងចំពីក្រោយបណ្តាលអោយមនុស្សសតិមិនគ្របម្នាកើឈ្មោះ ឡុង សំអឿន ភេទ ស្រី អាយុ ៥៧ ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានដើរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងនៅគន្លងផ្លូវខាងកើតក្នុងដំណើរស្របទិសគ្នាបណ្ដាលអោយស្លាប់អ្នកដើរ១នាក់ស្រីនៅនិងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុកម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណ:បានទៅដល់កន្លែងកើតហេតុនិង បានសហការជាមួយផ្នែកបច្ចេកទេសព្រហ្មណ្ឌខេត្តនិងស្រុកពិនិត្យលើសាកសពឃើញថាសភាពសពមិនបាក់កំភួនជើងខាងឆ្វង១កន្លែង នៅលើក្បាលខាងមុខផុងដល់លលាក៍ផ្នែកខាងឆ្វេង នៅខាងខ្នងសពមានស្នាមរលាត់ខ្លាំង១កន្លែង ក្រៅពីនេះមិនមានស្នាកស្នាមអ្វីទៀតលើសពឡើយ ។

ក្រោយពិនិត្យនិងធ្វើកំណត់ហេតុសពបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕/r