Views: 57 Post navigation ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានច្រានចោលពង្រាងសេចក្តីសំរេចចិត្តតាក់តែងឡើងដោយរុស្ស៊ីមួយ ដែលថ្កោលទោសអំពើហិង្សា រីករាលដាលនៅមជ្ឈិមបូព៌ា ។មានប្រទេសតែបួនក្នុងក្រុមប្រឹក្សាសន្តិសុខដែលគាំទ្រពង្រាងឯកសាររបស់រុស្ស៊ី ហើយបួនប្រទេសទៀតរួមមានអាម៉េរិកប្រឆាំង និងប្រាំប្រទេសទៀតបោះអនុប្បវាទ។ ពង្រាងសេចក្តីសំរេចចិត្តទីពីរតាក់តែងឡើងដោយប្រេស៊ីលដែលថ្កោលទោសក្រុមហាម៉ា ទំនងជាទទួលបានការគាំទ្រច្រើនជាងនិងត្រូវដាក់អោយបោះឆ្នោតនៅ ល្ងាចថ្ងៃអង្គារ។ ក្រសួងសុខាភិបាល នៅថ្ងៃទី ១៧ ខែតុលា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី ១៦ ខែតុលា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៩៤១ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៨៨៥ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។