ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកនាយករដ្ឋមន្រ្តីចិន លី ឈាង (Li Qiang)បានឯកភាពនឹងគម្រោងនៃការកំណត់យកឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍និងការតភ្ជា ប់រវាងប្រទេសនិងប្រទេស ។

ការឯកភាពគ្នានេះធ្វើឡើងនៅក្នុងជំនួបចចារទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣” នៅរដ្ឋធានីប៉េកាំងនារសៀល ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៣ ។

ក្នុងឱកាសនៃជំនួបនេះលោក លី ឈាង បានស្វាគមន៍ចំពោះវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជានៅក្នុងប្រ ទេសចិនសាជាថ្មីម្តងទៀត ក្នុងឆ្នាំ២០២៣នេះជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិនដែលជាចំណងមិត្តភាពជិតស្និទ្ធរឹងមាំនិងយូរអង្វែងសំដៅឆ្ពោះទៅកាន់ការកសាងសហ គមន៍វាសនារួមកម្ពុជា-ចិន ។

លោកនាយករដ្ឋមន្រ្តីចិនក៏បានរំលេចផងដែរនូវសមិទ្ធផលនានាជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរលើគម្រោងជាច្រើនជាពិសេសការបើក ឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិថ្មីនៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៣ថ្មីៗនេះក៏ដូចជាការចុះអនុស្សារណៈនៃការយោគយល់(MOU)ពាក់ ព័ន្ធនឹងគម្រោងមួយចំនួននៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ។

សម្តេចធិបតីបានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បក្សនិងរដ្ឋាភិបាលចិនចំពោះគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជានិងបានបង្ហាញនូវក្តីសោម នស្សរីករាយដែលបានជួបលោកនាយករដ្ឋមន្ត្រី លី ឈាង ជាលើកទី៣ក្នុងរយៈពេលត្រឹមប៉ុន្មានខែកន្លងទៅនេះ ។ ឆ្លៀតក្នុងឱកាសនោះសម្តេចធិបតីក៏បានចូលរួមអបអរសាទរ ចំពោះជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Gamesលើកទី១៩ នៅក្នុងប្រទេសចិនព្រមទាំ ងបានចូលរួមសម្តែងនូវមរណៈទុក្ខនិងការសោកស្តាយចំពោះការបាត់បង់ ជីវិតរបស់ប្រជាជនចិនចំនួនបួនរូបនិងបាត់ខ្លួនពីររូបនៅក្នុងប្រទេសអ៊ីស្រា អែល ។

ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន,សម្តេចធិបតីបានសម្តែងនូវក្តីពេញចិត្តចំពោះការសម្រេចបាននូវការចុះហត្ថលេខាលើ MOUចំនួនប្រាំបីដែលនឹងជួយ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀតរួមមាន៖វិស័យវិនិយោគ, កសិកម្ម, ពាណិជ្ជកម្ម, អប់រំ, កីទ្បា, ការពារជាតិ,សុខា ភិបាលនិងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ។សំខាន់ផងដែរនោះលោក លី ឈាង ក៏បានឯកភាពតាមសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងគម្រោងនៃការកំណត់យកឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍និងការតភ្ជាប់ រវាងប្រទេសនិងប្រទេសដោយយកកត្តាប្រជាជនជាគោល ។

នៅរសៀលថ្ងៃដដែលនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាក៏បានអញ្ជើញ​ជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ​មួយ​ចំនួនរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន ។ក្នុងនោះ៖១. ពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia ។២. ពិធីចុះហត្ថលេខារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះ​រាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) និង ៣. ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្ម​ស្ពាន និងថ្នល់ចិន ៕សរន