​បញ្ជូន​បុរស​ម្នាក់​និង​វត្ថុតាង​ទៅ​នគរ​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​

826
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​បាន​បញ្ជូន​បុរស​ម្នាក់​និង​វត្ថុតាង​ម៉ា​ទឹកកក​មួយចំនួន​ទៅ​ស្នងការ​នគរបាល​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ការឃាត់ខ្លួន​ជននេះ​នៅ​ចំណុច​ក្នុង​ក្រុមទី​១៤​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​កាលពី​រសៀល​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៨​។

លោក​វរសេនីយ៍ឯក​ប៉ាង​ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​សាល​សុ​ផន​ហៅ​ភ័ណ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ក្រុមទី​១៤​ភូមិ​សំបុក​អក​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ ។ ចំណែក​វត្ថុតាង​ចាប់យក​បានរួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​សង្ស័យ​មាន​សារធាតុ​ញៀន​ចំនួន ៦​ថង់​(​ធំ​១​ថង់តូច​៥​ថង់​)​ស្មើ​ទម្ងន់​៣,១១​ក្រាម​(​ទាំង​សំបក​)​ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង (​ចាស់​) ដែកកេះ​២ កាបូប​ខ្មៅ​សំរាប់​ដាក់​ថ្នាំញៀន​ចំនួន​១ និង​ថង់​ប្លា​ស្ទិ​ច​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន​។

លោក​អធិការនគរបាល​ក្រុង​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

បញ្ជូន​បុរស​ម្នាក់​និង​វត្ថុតាង​ទៅ​នគរ​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម