តុលាការ​សម្រេច​ឃុំខ្លួន​ឪពុកចុង​ម្នាក់ ដែល​រំលោភ​កូនស្រី​ចុង​២​នាក់ ម្នាក់​អាយុ​៤​ឆ្នាំ និង​ម្នាក់ទៀត អាយុ​៦​ឆ្នាំ​

1278
ចែករម្លែក
  • 6
    Shares

ភ្នំពេញ​៖ លោក លឹម មករន្ទ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ បានសម្រេច​ឃុំខ្លួន​ឪពុកចុង​ម្នាក់​ដាក់ពន្ធនាគារ​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​ការ​លូក​ម្រាមដៃ​ប្រដាប់ភេទ​កូនស្រី​ចុង​ពីរ​នាក់ ម្នាក់​អាយុ​៤​ឆ្នាំ និង​ម្នាក់ទៀត អាយុ​៦​ឆ្នាំ​។​

​ជន​ត្រូវ​ចោទ​មានឈ្មោះ ប៉ុន រុំ អាយុ​៥១​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​រោង​កម្មករសំណង់​បូរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ត្រូវ​លោក​ព្រះរាជអាជ្ញារង អ៊ុំ សុភ​ក្តី ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ តាម​មាត្រា​២៤១ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ ពី​៧​ឆ្នាំ ទៅ​១៥​ឆ្នាំ​។​

​ពាក់ព័ន្ធ​ករណីនេះ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់ចំណុច​រោង​កម្មក​រ​សំណង់​បុរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា បន្តថា ជនសង្ស័យ ប៉ុន រុំ ត្រូវជា​ឪពុកចុង​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់ បានធ្វើ​សកម្មភាព​យក​ចង្អុល​ម្រាមដៃ​ខាងស្តាំ លូក​ចូល​ប្រដាប់ភេទ​ក្មេងស្រី​រងគ្រោះ បណ្តាល​ឲ្យ​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​មាន​ការឈឺ​ចាប់​។ រហូតដល់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ឈ្មោះ ជា សំអាន ត្រូវជា​អ៊ុំ​របស់​ក្មេងស្រី​រងគ្រោះ បាន​នាំ​ក្មេងស្រី​រងគ្រោះ​ទៅពិនិត្យ​កោសល្យវិច័យ នៅ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ រួច​ទូរស័ព្ទ​ប្រាប់​អង្គការ CPU (​ស៊ី​ភី​យូ​) ឲ្យ​ជួយ​អន្តរាគមន៍​ហើយ​អង្គការ CPU បាន​នាំ​ឈ្មោះ ជា សំអាន ត្រូវជា​អ៊ុំ​បង្កើត​របស់​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់ បាន​ធ្វើជា​តំណាង​ឲ្យ​ក្មេងស្រីរ​គ្រោះ មក​ដាក់ពាក្យ​បណ្តឹង​ចំឈ្មោះ​ជនសង្ស័យ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ តែម្តង​៕ ដោយ​៖ លីន​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម