ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨តុលាឆ្នាំ២០២៣ក្នុងឱកាសនៃការអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជាអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ ស្តីពី«កិច្ចសហប្រតិបត្តិការអន្តរជាតិ»នៅរដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ,លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាសារមន្ទីរសិល្បៈនិងសិប្បកម្មក្នុងរដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចលោកជំទាវជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសដែលអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ ត្រូវបានទទួលនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីលោកជំទាវ ផឹង លីយ័ន ភរិយាលោក ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។
សូមបញ្ជាក់ថាសារមន្ទីរសិល្បៈនិងសិប្បកម្មជាតិចិនមានទីតាំងនៅជាប់ឧទ្យានព្រៃអូឡាំពិកនៅភាគខាងជើងទីក្រុងប៉េកាំង ៕