ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​Dong Nai​របស់​វៀតណាម​នាំអោយ​លិច​ផ្លូវ​ស្ទះ​ចរ​ចរណ៍​

938
ចែករម្លែក

ភ្លៀងធា្លក់ខ្លាំងរយៈពេល២ម៉ោងនៅខេត្តDong Nai ភាគខាងត្បូងនៃប្រទេសវៀតណាម បានជន់លិចតំបន់ជាច្រើននៅខេត្តនេះ កាលពីថ្ងៃចន្ទទី៦សីហា។

ភ្លៀងធា្លក់ខ្លាំង បានបណ្តាលឱ្យមួយផ្នែកនៃផ្លូវVan Hoa នៅទីក្រុងBien Hoa នៅខេត្តDong Nai លិចទឹក ជម្រៅ០,៥ម៉ែត្រ ដោយមានទឹកហូរខ្លាំងដែលបានបង្កឱ្យអ្នកជិះម៉ូតូខ្លះដួល ។

ហាងលក់ដូរនិងផ្ទះជាច្រើននៅតាមសងខាងផ្លូវនេះ ត្រូវបានទឹកជន់លិច។ ផ្លូវជាច្រើននៅទីប្រជុំជននៃទីក្រុងនេះ ត្រូវទឹកជន់លិច ហើយបង្កឱ្យមានការកកស្ទះចរាចរណ៍។

មានការព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ជាច្រើនទៀតជាមួយនឹងខ្យល់បក់បោកខ្លាំងនៅខេត្តDong Nai ក្នុងរយៈពេលពីរបីថ្ងៃទៀតនេះ ហើយពួកអ្នកស្រុកត្រូវបានប្រាប់ឱ្យមានការប្រុងប្រយ័ត្ន៕

ភ្លៀងធា្លក់ខ្លាំងរយៈពេល២ម៉ោងនៅខេត្តDong Nai ភាគខាងត្បូងនៃប្រទេសវៀតណាម បានជន់លិចតំបន់ជាច្រើននៅខេត្តនេះ កាលពីថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម