ដោយ : ប.ជ័យ -អូរស្មាច់ /ឧត្តរមានជ័យៈ រដ្ឋបាលខេត្តឧត្តរមានជ័យក៏នឹងរៀបចំប្រារព្ធពិធីបុណ្សអ៊ុទុក អកអំបុកសំពះព្រះខែ នៅបរិវេណវេទិការសួនច្បារបឹងស្នោរ មុខសាលាខេត្ត នាថ្ងៃទី១១ និង ១២ខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខដើម្បីបង្ករភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ។
លោក ប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យបានឲ្យដឹងកាលពីថ្ងៃទី១៧ខែតុលាថា រដ្ឋបាលខេត្តនឹងរៀបចំប្រារព្ធពិធីអបអរបុណ្សអ៊ុទូក ក្នុងនោះប្រណាំងទូក ង មានចំណុះ២២ នាក់ ក្នុងរយ:ពេលពីរថ្ងៃចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣និងមានការបង្ហាញការតាំងពិព័រណ៍ផលិតផលភូមិ១ផលិតផល១និងផលិតផលចម្រុះផ្សេងៗរួមទាំងការប្រគុំតន្រ្តី ការម្សាន្តចាប់ពីថ្ងៃទី៦ ខែវិច្ឆិកាតទៅរហូតដល់ថ្ងៃប្រារព្ធពិធីបុណ្សអ៊ុទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីបផងដែរ។
លោកបន្តថា ការរៀបចំឡើងវិញលើកដំបូងនេះ បន្ទាប់ពីមានការខកខានដោយសារវិបត្តិកូវីដ-១៩ នាឆ្នាំ២០២០-២០២១-២០២២ កន្លងមក ៕ P / N