ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយធំដុំនោះទេពីព្រោះថាងាយជួបគ្រោះយាយីជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖ចំពោះគូស្វាមីភរិយាមានភាពសុខដុមរមនា៕

 

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយសំខាន់ៗក្នុងនេះដូចជា ការសម្រេចចិត្ត ឬការចុះប្រកបកិច្ចការអ្វីមួយជាដើម។

-កិច្ចការងារ៖ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងអ្វីមួយល្អឱ្យសប្បាយចិត្តថែមទៀត។ក្នុងថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំ និង បើចង់ផ្តើមការងារអ្វីក៏ជាពេលវេលាល្អផងដែរ។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខនិងអាចកើបផលកម្រៃត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចគាប់បំណង៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នាថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមានផលល្អ និង អាក្រក់នៅលាយឡំគ្នាដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។ការធ្វើដំណើរឆ្ងាយជិតមិនសូវមិនសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន ។

បញ្ហាស្នេហា៖ចំពោះគូស្នេហ៍ក្នុងរយៈពេលនេះទាល់តែ ទាល់តែចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបចំណងស្នេហាអាចគង់វង្សយូរអង្វែង៕

 

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះ លោក អ្នក ទទួលរងការរាំងស្ទះ និង ជួបបញ្ហាមិនល្អមួយចំនួនយាយីធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មាននោះឡើយ។

-កិច្ចការងារ៖ថ្ងៃនេះដែរលោកអ្នកមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយព្រោះមានតែការបាត់បង់ប៉ុណ្ណោះ ឯ លាភហេងនោះមានតិចតួចបំផុត។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូល ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី ដូចនេះគប្បីមានការប្រយ័ត្នប្រយែង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

 

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។ក្រៅពីនេះបើ ទោះលោកអ្នកទៅកាន់ទីណាមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ និង អាណិតស្រឡាញ់ជានិច្ច។

-កិច្ចការងារ៖ទោះបីយ៉ាងណាបុរសប្រកបការងារអ្វីតោងតែប្រយ័ត្នប្រយែងផងដែរពីព្រោះថាផលអាក្រក់អាចកើតមានគ្រប់ពេលវេលា។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកប។

បញ្ហាស្នេហា៖ចំពោះគូស្នេហាប្រុសស្រីមានភាពសុខដុម និងល្អូកល្អិនគ្នាប្រពៃណាស់៕

 

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះការរស់នៅលោកអ្នកជួបភាពសុខដុម ហើយ បើចង់កសាងមិត្តឬលុបបំបាត់រឿងរាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។

-កិច្ចការងារ៖ថ្ងៃនេះដែរផ្តល់ផលល្អក្នុងការសម្រុកការងារឬទំនាក់ការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់ប្រពៃ៕

 

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ

-ការរស់នៅ៖នៅថ្ងៃនេះដោយសារដួងរាសីត្រឡប់មកធ្លាក់ស្រុតចុះវិញ ម្ល៉ោះហើយសម្រាប់ស្រ្តីចូរប្រយ័ត្នបញ្ហាឧប្បត្តិហេតុយាយី និងបញ្ហាការបាត់បង់របស់របរ។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកងាយកើតនូវបញ្ហាទំនាស់ជាមួយអ្នកដទៃណាស់ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុម ដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ តែយ៉ាងណាឱ្យប្រយ័ត្នជួបគ្រោះបាត់របស់របរបន្តិច។

បញ្ហាស្នេហា៖សម្ព័ន្ធគូស្នេហ៍កំលោះក្រមុំកុំគប្បីយកភាពមោហៈទោសៈដាក់ខ្លួននាំតែកើតរឿងរាវរកាំរកូសឈានមិនដល់ខ្លោងទ្វារ អាពាហ៍ពិពាហ៍៕

 

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតមិនគាប់ប្រសើរប៉ុន្មានទេ ពោលគឺដួងរាសីល្អជាមធ្យមដែលបញ្ហាអាចប្រែក្រឡាស់ពីល្អមកអាក្រក់ និង អាក្រក់មកល្អវិញបានគ្រប់ពេលវេលា។

-កិច្ចការងារ៖បើទោះបីលោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផលនិងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។

-ការធ្វើជំនួញ៖អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕

 

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ ឬចង់ឱ្យនរណាម្នាក់ជួយក្នុងរឿងអ្វីមួយតែងជួបនូវបញ្ហាតានតឹង ហើយច្រើនតែពុំសម្រេចគោលបំណងឡើយ។

-កិច្ចការងារ៖បើមានការប្រកបការងារហាក់មិនជឿនលឿនទៅមុខទេពោលគឺនៅទ្រឹងមួយកន្លែងច្រើនជាង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។

បញ្ហាស្នេហា៖រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួននិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕

 

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះឃើញថាផ្តល់ផលល្អច្រើនបន្តិចសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាសអ្វីមួយពីព្រោះថាផលល្អតែងហុចមកវិញជានិច្ច។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។

បញ្ហាស្នេហា៖ ​រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕

 

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកងាយធ្លាក់ខ្លួនចូលក្នុងរឿងទំនាស់អ្វីមួយណាស់ ហេតុនេះត្រូវចេះធ្វើចិត្តត្រជាក់ និង ធ្វើរឿងធំឱ្យទៅជាតូច ទើបជាការល្អបំផុត។

-កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានឡើយ ពីព្រោះតែការរកផលចំណូលតានតឹង​ ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះទោះនៅផ្ទះសម្បែង ឬក៏ធ្វើដំណើរទៅណាមកណា ពិសេសការបើកបរចូរប្រយ័ត្នបន្តិចពីព្រោះថាផលមិនល្អនោះក៏ងាយឈានចូលជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារមិនសូវចុះសម្រុងជាមួយអ្នកដទៃឡើយតែងងាយមានបញ្ហាចំពោះមុខផងដែរ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំងនិងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងបរាជ័យនៅពេលក្រោយ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕