ដោយៈ សុផានីតា / កោះកុង៖ អនុរដ្ឋលេខាធិការ ក្រសួងទេស ចរណ៍ បានលើកឡើងថា ចង់អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្របាន លុះត្រាទាមទារឱ្យអភិក្រម៤P ទើបប្រែក្លាយកម្ពុជា ជាគោលដៅ ទេសចរណ៍កម្រិតពិភពលោក ប្រកបដោយបដិ សណ្ឋារកិច្ចល្អ ជាទីកន្លែង សម្រាប់ការរស់នៅ និងទស្សនា យ៉ាងល្អប្រសើរ។
លោក សុខ សុគុណ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានថ្លែងដូច្នេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការ ជំរុញការវិនិយោគ និងអភិវឌ្ឍន៍ ទេសចរណ៍ខេត្តតំបន់ឆ្នេរ សមុទ្រកម្ពុជា ឆ្នាំ២០២៤-២០២៨ ក្រុងខេមរភូមិន្ទ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
លោក សុខ សុគុណ បានអះអាងថា ៤P មានដូចជា Public, People, Private and Partner ” រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍” ។ ក្រៅពី មាន ៤ ចំណុចនេះហើយ លោកបាន បន្ថែមចក្ខុវិស័យបេសកកម្ម និងយុទ្ធសាស្ត្រ «បង្កើន៥» (BUILD 5, Branding Management,Unique Selling Point, Inbound Design Quality Travel, Leverage and Diversification and Develop Competitive Sites andResources) S «Hajm» (3Ds, Design Institution
Structure, Digitalization Transformation andDevelopment of Human Resources) ទើបប្រែក្លាយ កម្ពុជា ជាគោលដៅទេសចរណ៍កម្រិតពិភពលោក ប្រកបដោយ បដិសណ្ឋារកិច្ចល្អ ភាពកក់ក្ដៅ ជាទីកន្លែងដែលមានលក្ខខណ្ឌ ប្រសើរបំផុត សម្រាប់ការរស់នៅ និងទស្សនា។
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានបន្តលើកឡើងថា ការរៀប ចំផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ២០២៤- ២០២៨ ដ៏មានសារៈសំខាន់ នៅលើទឹកដី ដែលពោរពេញដោយភាពអាទិ៍កំបាំងជាសក្តានុពលមិនចេះរីងស្ងួត ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តកោះ កុង។ ដូច្នេះលោក សុខ សុគុណ យល់ថា សិក្ខាសាលាដ៏មាន សារៈសំខាន់ ក្នុងគោលដៅជំរុញ និងអភិវឌ្ឍន៍ទេសចរណ៍ នៅខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ ទេសចរ និងការវិនិយោគ។
គួរកត់សម្គាល់ថា ក្នុងរយៈពេលជិត ៣ ទសវត្សរ៍មកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ និងសម្រេចបាន សុខសន្តិភាព ពេញលេញ បូរណភាពទឹកដី សាមគ្គីភាពជាតិ និងស្ថិរភាពនយោ បាយ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងនោះវិស័យទេសចរណ៍ ជាវិស័យអាទិភាពសេដ្ឋកិច្ចសំខាន់ ជាមាស បៃតង ត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ញាកោណ របស់ រាជរដ្ឋាភិបាល វិស័យទេសចរណ៍ បាននិងកំពុងរួមចំណែក យ៉ាងលេចធ្លោ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម បង្កើតនិងបង្កើនឱកាសការងារ និងមុខរបរចំណូល ជាទីផ្សារនាំចេញនៅនឹងកន្លែង ជាការរកទីផ្សារ លក់ផលិតផល សេវាកម្មទេសចរណ៍របស់ ប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ពាក់ព័ន្ធនឹងវិស័យទេស ចរណ៍ ព្រមទាំងជួយផ្សព្វផ្សាយ និងលើកកម្ពស់ កិត្យានុភាព ជាតិ លើឆាកអន្តរជាតិ ដ៏មានប្រសិទ្ធភាព។
ចំណែក លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ពេញចិត្ត យ៉ាងខ្លាំងចំពោះ កិច្ចប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និង រាជរដ្ឋាភិបាល ដោយចង់ប្រែក្លាយខេត្តកោះកុងឱ្យមានការអភិវឌ្ឍ វិស័យទេសចរណ៍ កាន់ខ្លាំងមិនថាតែទេសចរណ៍ បែបអេកូ ធម្មជាតិ។
លោក ស្រេង ហុង មានជំនឿចិត្តថា ខេត្តកោះកុង ជាខេត្តមួយ ដែលសម្បូរទៅដោយ ធនធានធម្មជាតិ ព្រៃភ្នំ ជ្រោះ ជ្រងជ្រលង ដងអូរ ស្ទឹង ព្រែក ជាច្រើន ដែលកត្តាទាំងអស់នេះ បានអំណោយ ផល ទៅដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ បែបធម្មជាតិជាពិសេសខេត្ត ក៏មានឆ្នេរសមុទ្រ វែងជាងខេត្តតំបន់ឆ្នេរទាំ បីទៀត ហើយត្រូវបានបញ្ចូលជាសមាជិកក្លិបឆ្នេរស្អាត ជាងគេលើសកល លោក ដែលត្រូវបានប្រសិទ្ធិនាមថា តារារះនាទិសនិរតី៕ V / N