​គំនរ​ខ្សាច់​ស្ទើរ​លុប​លើផ្លូវ​ជាតិ​លេខ​២​បង្ក​ការលំបាក​ដល់​អ្នកដំណើ​រ

1031
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​ចាប់ពី​រង្វង់​គួរ​ស្រូវ​ដល់​ចំណុច​ផ្លូវបំបែក​៦០​ម៉ែត្រ​ក្នុង​ខណ្ឌដង្កោ គំនរ​ខ្សាច់​អម​សងខាង​ផ្លូវ​ស្ទើរ​លុប​ផ្លូវ​នេះ​ទៅហើយ ដែល​បាននិងកំពុង​តែ​បង្ក​ការលំបាក​ដល់​អ្នកដំណើ​រ ។

បញ្ហា​នេះ គឺ មិនមែន​ទើបតែ​កើតឡើង​នោះទេ​គឺ​ស្ទើរ​ក្លាយជា​ជំងឺមហារីក​ព្យាបាល​មិនជា ទៅហើយ ។ ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ បែរជា​មិន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ ដែល​ធ្វើឱ្យ​ផ្លូវ​ដ៏​ធំ​ទូលាយ​មួយ ក្លាយជា​ផ្លូវ​ដ៏​តូចចង្អៀត ដោយសារតែ​គំនរ​ខ្សាច់​ទាំងនេះ ។

​គំនរ​ខ្សាច់​ទាំងនេះ​បាន​មកពីណា​?​គឺ​បានមកពី​រថយន្ដ​ដឹក​ដី ដឹក​ខ្សាច់ ដូច​ហែរ​កឋិន ឆ្លងកាត់​ស្ទើរ​រៀងរាល់ថ្ងៃ ហើយ​ជ្រុះ​ធ្លាក់​បន្តិច​ម្ដងៗ ពូន គរ​ជា​គំនរ​យ៉ាងច្រើន​ស្ទើរតែ​លេប​ទាំងស្រុង​លើផ្លូវ​ដ៏​សំខាន់​មួយ​នេះ ។

ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​រសៀល​ថ្ងៃទី​០៧ ខែសីហា នេះ ថា រថយន្ត​ដឹក​ដី តែងតែ​បើកបរ​ឆ្លងកាត់​ផ្លូវ​មួយ​នេះ ហើយ​បាន​ធ្លា​ក់ដី ធ្លាក់​ខ្សាច់​ជា​ហូរហែ ទើប​បណ្ដាលឱ្យ​ផ្លូវ​មួយ​នេះ ក្លាយជា​គំនរ​ខ្សាច់​យ៉ាងច្រើន ។

​មិន​ត្រឹមតែ​ធ្លា​ក់ដី ធ្លាក់​ខ្សាច់​ទេ គឺ បាន​បង្ក​ដី​យ៉ាង​ហុយ​ទ្រលោម ប៉ះពាល់​សុខភាព​ដល់​អ្នកធ្វើដំណើ​រ​តាម​ម៉ូតូ ថែម​ទៀតផង ។ ប្រជាពលរដ្ឋ និយាយ​ក្នុងន័យ​ស្រមើស្រមៃ​ថា ប្រសិនបើ​ផ្លូវ​នេះ មិនមាន​គំនរ​ខ្សាច់ មិនដឹង​ជា​ផ្លូវ​មួយ​នេះ​ធំ​ល្វឹងល្វើយ ស្រួល​ធ្វើដំណើរ​យ៉ាងណាទេ ។

​ប្រជាពលរដ្ឋ សំណូមពរ​យ៉ាងទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ និង ដោះស្រាយ បញ្ហា​នេះ​ផង ឱ្យស្រប​បច្ចុប្បន្នកាល​នៃ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ៕S/​

​គំនរ​ខ្សាច់​ស្ទើរ​លុប​លើផ្លូវ​ជាតិ​លេខ​២​បង្ក​ការលំបាក​ដល់​អ្នកដំណើ​រ

ទីតាំងផ្សាយពាណិជ្ជកម្ម