រូបសំណាក​កវី​ ភិរម្យ អ៊ូ​ហៅ​ង៉ុ​យ​ធ្វើ​ពី​ថ្មភក់​នឹង​ស្ទូច​តម្កល់​លើ​រង្វង់​មូល​នៅ​ចុង​សប្ដាហ៍​នេះ​

1116
ចែករម្លែក

​ដោយៈរ៉ា​ម៉ន​/​ភ្នំពេញ​៖ មកដល់ពេលនេះ​ការដ្ឋាន​សាងសង់​រូបសំណាក កវី​ប្រជា​ប្រ​យ ភិរម្យ អ៊ូ​ហៅ ង៉ុ​យ ដែល​ធ្វើពីថ្មភក់ស្ថិតនៅ​រង្វង់​មូល​ក្នុងភូមិ​ត្រពាំង​ត្នោត ភូមិ​ត្រពាំង​អារក្ស នៅ​សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មកដល់ពេលនេះ សម្រេចបាន ៧០​ភាគរយ ហើយ ហើយ​គ្រោង​នឹង​ស្ទូច​ដំឡើង​រូបសំណាក​មក​តំកល់​នៅ​ចុង​សប្តាហ៍​នេះ ។​គួររំលឹកថា​​ ភិរម្យ អ៊ូ​ហៅ ង៉ុ​យ កើត​នៅ​ឆ្នាំ​១៨៦៥​ទ​ទទួលមរណភាព​ក្នុង​ឆ្នាំ​១៩៣៥​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៨ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​រូបសំណាក កវី​ប្រជា​ប្រី​យ៍ ភិរម្យ ង៉ុ​យ ដែល​ស្ថិតក្នុង​រង្វង់​មូល​ភូមិ​ត្រពាំង​ត្នោត ភូមិ​ត្រពាំង​អារក្ស នៅ​សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ស្រុកកំណើត​របស់​លោកតា ភា​រម្យ​អ៊ូ ឬ ង៉ុ​យ ដើម្បី​ជំរុញ​ការងារ​នេះ​ឱ្យបាន​លឿន ស្រប​ពេលដែល​ការដ្ឋាន​នេះ​សម្រេចបាន ៧០​ភាគរយ ហើយ​នោះ​។​
​គួរ​បញ្ជាក់ថា​ កាលពី​ថ្ងៃទី​១២ វិច្ឆិកា​២០១៧​កន្លងទៅលោក អភិបាល​រាជធានី​ភ្នំពេញ​អមដំណើរ​ដោយ​លោកស្រី​ជា​ភរិយា​រួម​និង​លោក​ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ សែន​ជ័យ​ផង​នោះ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​២​ខ្សែ​នៅជាប់​ការដ្ឋាន​សាងសង់​រូបសំណាក ភិរម្យ ង៉ុ​យ​នេះ​។​ផ្លូវ​ចំនួន​២​ខ្សែ ខ្សែ​ទី​១ ជា​ផ្លូវ​ទួល​លាភ ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រពាំង​ត្នោត ភូមិ​ត្រពាំង​អារក្ស ដោយ​ចាប់ពី​រង្វង់​មូល​លោកតា ក្រម ង៉ុ​យ ទៅដល់​ភូមិ​ត្រ​ពាំ​ត្នោ​យ ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​ប្រភេទ​ផ្លូវ​បេតុង​មាន​ប្រវែង​ជាង​២៥០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ។​ចំណែក​ផ្លូវ​១​ខ្សែ​ទៀត​ក៏​ចេញពី​រង្វង់​មូល​លោកតា ភារ​ម្យ ង៉ុ​យ​ដែរ ឆ្ពោះទៅ​វត្ត​អង្គ​ស្តុ​ប ជាប់​ព្រំប្រទល់​ផ្លូវ​លេខ​៤២ មាន​ប្រវែង​១០០០​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​មាន​ទទឹង​៥​ម៉ែត្រ ដូចគ្នា ដោយ​មកដល់ពេលនេះ ការស្ថាបនា​បាន​រួចរាល់​ហើយ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម