ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ King Khalid នៃទីក្រុងរីយ៉ាដព្រះរាជា ណាចក្រអារ៉ាប់ប៊ីសាអូឌីតប្រកប ដោយសុវត្ថិភាពនាយប់ថ្ងៃទី១៩តុលា២០២៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន- ក្រុ មប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) នាថ្ងៃទី២០ ខែតុលាឆ្នាំ២០២៣នេះនៅរាជធានីរីយ៉ា ដព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ៕