សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨

1274
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៧ ខែកក្កដា រួមមាន​ដូចតទៅ ៖

*​លទ្ធផល​នៃ​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ចប់​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​០៦ ខែសីហា ម្សិលមិញ​នេះ​។ ជា​លទ្ធផល ក្រុមការងារ​បានធ្វើកា​រ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​ឡើងវិញ​ដោយ​មិនបាន​រកឃើញ​នូវ​កំហុស​ណាមួយ​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​រាជធានី ខេត្ត​បានបញ្ជាក់​ក្នុង​តារាង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រាជធានី ខេត្ត (​ទ​.១១១០) កំណត់ហេតុ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រាជធានី ខេត្ត (​ទ​.១១១១) និង​ក្រដាស​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រាជធានី ខេត្ត (​ទ​.១១១៤) ឡើយ​។ ភាគី​ដែល​ចូលរួម​ជា​សាក្សី​ទាំងអស់​បាន​ឯកភាព ជាពិសេស​តំណាង​គណបក្សនយោបាយ​បាន​ចុះហត្ថលេខា​នៅលើ​របាយការណ៍​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ទៀតផង​។ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ តាមរយៈ វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា ៕

*​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ថ្ងៃទី​១-៤ ខែសីហា ឆ្នាំ ២០១៨ ប្រទេស​សិង្ហ​បុរី ។​

​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្ដរជាតិ ដែល​ប្រព្រឹត្តទៅ​ក្រោម​មូលបទ “​ភាពរឹងមាំ និង​ន​វា​នុ​វត្ត​” គឺជា​ជំនួប​ដ៏​សំខាន់​របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដើម្បី​ពិភាក្សា និង​តាមដាន​កិច្ចប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការកសាង​សហគមន៍ និង​សមាហរណកម្ម​សេដ្ឋកិច្ច ។ សូម​អាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​និង​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ ដូចតទៅ ៖

* ស្រុក​ចំនួន​៦​បាន​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ខណៈ​៤​ស្រុក​កំពុង​ជួប​គ្រោះរាំងស្ងួត​

​បច្ចុប្បន្ននេះ​ជា​រដូវវស្សា​ទឹកទន្លេ​បន្ត​ហក់​ឡើង​ឥត​ឈប់​បណ្ដាល​ឲ្យ​តំបន់​ខ្លះ​នៅ​ខេត្តព្រៃវែង កំពុង​ជួប​គ្រោះទឹកជំនន់​លិចលង់​ផ្លូវថ្នល់ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ​និង​កសិផល​ស្រូវ ជាច្រើន​ហិកតា​។​ស្រប​ពេលនេះ​ក៏មាន​តំបន់​ខ្លះ​កំពុង​ជួប​គ្រោះរាំងស្ងួត​មេឃ​អត់​ភ្លៀង​ស្កក​ស្រូវ​ខូចខាត​ស្ទើ​ទាំងស្រុង ។​

​តាម​របាយការណ៍​គណៈកម្មការ​គ្រោះមហន្តរាយ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា គិត​មកដល់​ត្រឹម​ដើមខែ​សីហា នេះ​ទឹកជំនន់​បាន​បង្ក​ផលប៉ះពាល់​ទៅលើ​ស្រុក​ចំនួន​៦​ក្នុង​ខេត្តព្រៃវែង​ធ្វើឱ្យ​ផ្លូវ សាលារៀន ផ្ទះសម្បែង និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ រាប់រយ​ហិកតា ជន់​លិច​និង​ខូចខាត ៕

*​ជំនន់​ទឹកភ្លៀង​បានធ្វើឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​៦​ខ្នង​នៅ​ឃុំ​អន្លង់​រាប ស្រុក​វាលវែង​

​ម​ន្រី​អជ្ញាធ​ស្រុក​វាលវែង​បាន​រាយការណ៍​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៤​និង​៥០​នាទី​រសៀល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨ ជំនន់​ទឹកភ្លៀង​បានធ្វើ​មានកា​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៦​ខ្នង​ផ្ទះ​នៅ​ចំណុច​ផ្លូវបំបែក​ចូល​ក្រុមហ៊ុន​MDS​ស្ថិតក្នុង​ភូមិ​ចំកា​ជ្រៃ​ខាងត្បូង​ឃុំ​អន្លង់​រាប ស្រុក​វាលវែង បន្ទាប់ពី​មាន​ភ្លៀង​បន្តបន្ទាប់​នៅ​ផ្នែក​ខាងលើ​នៃ​ឃុំ​នេះ​។ ម​ន្រី​អជ្ញាធរ​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ទទួល​ព​ត៏​មាន​ពី​កា​ជន់​លិច​នេះ​ក្រុមមន្ត្រី​អ​ជ្ញា​និង​កងកម្លាំង​ស្រុក​បាន​ចុះទៅ​ជួយ​អន្តរា​គម​ភ្លាមៗ ជួយ​នាំ​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុ​វត្ថ​ភាព ៕

*​ទើបតែ​ចូល​ព្រះវស្សា​បាន​១០​ថ្ងៃ សា​ឡុំ​វត្ត​មេ​ម៉​ង់ ត្រូវ​ភ្លើង​ឆេះ​ម៉ត់​

​នៅវេលា​ម៉ោង​ប្រហែល​១២​យប់ នាទី​ថ្ងៃទី​០៦​ខែសីហា​ឆ្នាំ​២០១៨ នៅ​វត្ត​សុ​វណ្ណា​រាម​ហៅ​វត្ត​មេ​ម៉​ង់​ស្ថិតក្នុង​ភូមិ​ទួល​ឃុំ​មេ​ម៉​ង​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌល​គី​រី​មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​នូវ​សារ​ឡំ​ចំនួន​មួយ​ខ្នង​ដែលមាន​ទំហំ ១២x២១ ម៉ែត្រ​ធ្វើអំពើ​ឈើ​ដំបូល​ប្រក់​ស័ង្កសី​(​ឆេះ​អស់ទាំង​ស្រុង​)​ដោយ​ពុំ​អាចជួយ​ពន្លត់​បាន​។ ព្រះសង្ឃ​នៅ​ទី​អារាម​នោះ​មាន​សង្ឃ​ដឺ​កា​រថា មូលហេតុ​គឺ​បណ្ដាលមកពី​ការដួលរលំ​នូវ​ទានវស្សា ដែល​អុច​បំភ្លឺ​ក្នុង​សារ​ឡំ​នោះ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម