​ថ្ងៃស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត ២ ម៉ឺន​នាក់​នៅ​ខេត្តកំពង់ស្ពឺ

1121
ចែករម្លែក

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា​ស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​បន្ត​ចុះ​ជួប​សំណេះសំណាល ជាមួយ​កម្មករ និយោជិត ប្រមាណ ១៨.៤៦៧ នាក់​មកពី​រោងចក្រ​សហគ្រាស​ចំនួន​១៤​នៅក្នុង​ខេត្តកំពង់ស្ពឺ​។​ពិធី​នេះ​ធ្វើឡើង​នៅ​ភូមិ ស្នោរ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​ ​ប្រភពពី​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា រោងចក្រ សហគ្រាស​ទាំង ១៤ នេះ​គឺ​វិនិយោគ​ដោយ​អ្នកវិនិយោគ មកពី​ប្រទេស​ចិន​ចំនួន​៩ ,​កូរ៉េ​ចំនួន​៤ និង ជប៉ុន​ចំនួន​១ ។ រោងចក្រ​ទាំងនោះ​រួមមាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​, រោងចក្រ​ផលិត​កាបូប និង រោងចក្រ​ផលិត​ចំណី​សត្វ ។ ផលិតផល​ដែល​ផលិត​ក្នុង​រោងចក្រ​សហគ្រាស​ទាំងអស់​នេះ​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប និង អាមេរិក និង ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

​ ​បច្ចុប្បន្ន​ខេត្តកំពង់ស្ពឺ​មាន​រោងចក្រ សហគ្រាស និង គ្រឹះស្ថាន​ចំនួន ២២៨ មាន​កម្មករ និយោជិត ១០២.៧៣៦​នាក់​ដែលជា​មាន​ប្រាក់ ឈ្នួល​សរុប​ជាង ២៤៧ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង ផលិត​ស្បែក​ជើងមាន​ចំនួន ១០៩ មាន​កម្មករ និយោជិត​ចំនួន ៩៦.៥៤៧ នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ២៣២ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​គិត​ចាប់តាំងពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៧​រហូតដល់​ថ្ងៃទី​០៨ ខែសីហា​ឆ្នាំ​២០១៨ នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ជួប​កម្មករ និយោជិត សរុប ៥២​លើក​ហើយ​មាន​កម្មករ កម្មការិនី​សរុប ៧១៨.៦៦៩​នាក់ បាន​ជួប​សំណេះសំណាល​ដោយផ្ទាល់ ។
​ ​
​ ​តាមរយៈ​ជំនួប​ជា​បន្តបន្ទាប់​នេះ​បានធ្វើ​ឲ្យ​បរិយាកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​មាន​ភាពល្អប្រសើ​រប​ញ្ហា និង​កង្វល់​ជាច្រើន របស់​កម្មករ កម្មការិនី ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ហើយ​អត្ថប្រយោជន៍​ជាច្រើន​ត្រូវបាន​ផ្តល់ជូន​កម្មករ ៕BR

សម្តេចតេជោ ហ៊ុន សែន ជួបកម្មករនាពេលកន្លងមកនៅក្នុងរាជធានៅភ្នំពេញ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម