Views: 46 Post navigation រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ១៤ កើត ដល់ថ្ងៃចន្ទ ១៥ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់៕ ការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស(ស្លឹង)បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ ៕ សហភាពអឺរ៉ុបមានទំនាក់ទំនង សហប្រតិ ប ត្តិ ការ ជាមួយកម្ពុជាជាយូរមកហើយ ទៅលើវិស័យកសិកម្ម ,អប់រំនិង ធុរកិច្ច ហើយសហភាពអឺរ៉ុបនិងបន្តសហប្រតិបត្តិការនេះឱ្យ កាន់តែល្អ ថែមទៀត។នេះជាការលើកឡើងរបស់ លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ៕ សមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)កាលពីថ្ងៃសុក្រទី២០តុលាបានអំពាវនាវអោយ«បញ្ឈប់ជាបន្ទាន់»អំពើហិង្សានៅមជ្ឈិមបូព៌ានៅពេលជម្លោះ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបន្តឆាបឆេះ។