ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅរសៀល​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ២០២៣ សប្បុរសជន​ជនជាតិឥណ្ឌូណេស៊ី ដឹកនាំដោយលោក​ហួត ហុងសេ បានឧបត្ថម្ភអង្ករ ចំនួន ១.៥០០ គីឡូក្រាម មកប្រគល់ជូនដល់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សម្រាប់ជាស្បៀងបន្ថែម ។

លោកឧត្តមសេនីយ៍ត្រី​វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស​ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារ សប្បុរសជន ជនជាតិ ឥណ្ឌូណេស៊ី ដែលជានិច្ចកាល តែងតែ​ផ្តល់អំណោយ និងសម្ភារៈផ្សេងៗជាបន្តបន្ទាប់ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ជូនដល់កងកម្លាំងនគរបាល ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងការងារសង្គម ផ្សេងៗ ៕/V/r