Views: 49 Post navigation ក្រសួងសុខាភិបាល នៅថ្ងៃទី ២១ ខែតុលា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី ២០ ខែតុលា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៩៤១ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៨៨៥ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។ អាម៉េរិកនិងអង់គ្លេសកាលពីថ្ងៃសុក្របានទទូចសុំអោយរដ្ឋាភិបាលទីក្រុងញូវដែលីកុំនៅតែវចចេសកាត់បន្ថយវត្តមានការទូតកាណាដានៅក្នុងប្រទេស ឥណ្ឌា និងបានសម្តែងការព្រួយបារម្ភក្រោយពីរដ្ឋាភិបាលទីក្រុងអូតាវ៉ាដកអ្នកការទូត៤១នាក់ចេញពីឥណ្ឌាដោយសារតែជម្លោះការទូតជុំវិញឃាតកម្មលើសកម្មជនផ្តាច់ទឹកដីជាតិស៊ីកម្នាក់។