​ប៉េអឹម​អន្លង់វែង ឃាត់ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀន​ម្នាក់​

1398
ចែករម្លែក

ដោយ​៖ គូលែន /
​ឧ​ត្ត​រ​មាន​ជ័​យៈ កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​វេលា​ម៉ោង ១២:៣០​នាទី ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្ទះរ​បស់ជនស​ង្ស័​យ ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ករណី​ចែកចាយ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ហើយ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​។​

​លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បាន​និយាយថា ជនសង្ស័យ ឈ្មោះ នួន ម៉ា​ឡែ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន រួមមាន ១.​ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​) ចំនួន​២​ថង់​ធំ និង​១​ថង់​តូច ទំងន់ ២៣,៩៧​ក្រាម កាបូបដៃ​១, ប្រាក់​ខ្មែរ ១០០.០០០ រៀល​, ទូរស័ព្ទដៃ អាយ​ហ្វូ​ន​ហ្វា​យ​១​គ្រឿង​, ៥-​ប្រអប់​កាវ​ខ្មៅ​១ និង​ថង់​សំរាប់​ច្រកថ្នាំ​មួយចំនួន​៕v

​កងរាជអាវុធហត្ថ ស្រុក​អន្លង់វែង ចុះបង្ក្រាប​ការចែក​ចាយ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម