ដោយៈ ទេពកង្រី/កំពង់ឆ្នាំង: នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលគិរី រួមជាមួយសហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទកោះធំ និងសហគមន៍អន្លង់ថ្មីបានបន្តចុះធ្វើការបង្ក្រាបដោយមិនលើកលែងកាប់កំទេចចោលឧបករណ៍នេសាទ។
កិច្ចប្រតិបត្តការធ្វើឡើងដោយប្រើប្រាស់មធ្យោបាយចំនួន៥គ្រឿង កម្លាំងចំនួន១៨នាក់ ដឹកនាំដោយ លោក ខៀវ សុផានរិទ្ធ នាយរងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានចុះប្រតិបតិ្តការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តឃុំព្រៃគ្រី ស្រុកជលគិរី បានប្រទះឃើញការធ្វើនេសាទ ដោយប្រើឧបករណ៍របាំងលូស្បៃមុងខុសនិងច្បាប់ស្តីពីជលផលនៅចំណុចក្រាំងកំបោ ចំណុចសន្ទុះភូមិកោះធំ ចំណុចភ្នំមាន់ និងទំនប់តាកុយ ភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរីខេត្តកំពង់ឆ្នាំង។
នៅក្នុងកិច្ចប្តតិបត្តកាខាងលើនេះសមត្ថកិច្ចបានពិនិត្យឃើញនូវបទល្មើសជាក់ស្តែងសមត្ថកិច្ចយើងបានឯកភាពធ្វើការចុះរុះរើ និងបានធ្វើការកាប់បំផ្លាញចោលវត្ថុតាងនូវនឹងកន្លែង រួមមាន របាំងលូស្បៃមុងចំនួន១៣កន្លែង ប្រវែង៦៥០ម៉ែត្រ លូស្បៃមុងចំនួន១៣មាត់ បង្គោលចំនួន១៧០ដើម ត្រីល្អិតចម្រុះចំនួន៨០គ.ក ត្រូវបានចាក់លែងចូលទៅក្នុងបឹងធម្មជាតិវិញ។
ពាក់ពន្ធ័នឹងករណីនេះលោក ងិន ហ៊ុន ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងធ្លាប់ដាស់តឿនម្តងហើយម្តងទៀតដល់មន្ត្រីជលផលទាំងលោកនាយខណ្ឌទាំងលោកនាយផ្នែក និងនាយសង្កាត់គ្រប់មន្ត្រីជលផលទាំងអស់ត្រូវយកចិត្តទុកដាក់ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវជាប្រចាំដោយមិនត្រូវបណ្ដោយឱ្យកើតមានបទល្មើសនេសាទច្រើននោះឡើយ។ ហើយករណីមានបទល្មើសនេសាទច្រើនមិនចុះបង្ក្រាបនៅក្នុងដែនសមត្ថកិច្ចផ្នែកសង្កាត់ណាមួយនោះគឺលោកនាយផ្នែកលោកនាយសង្កាត់នាយខណ្ឌត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕/r