​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ យោធា​អ៊ីស្រាអែល​បានប្រកាសថា ខ្លួន​បង្កើន​ការទម្លាក់​គ្រាប់បែក​លើ​តំបន់​ហ្កា​ហ្សា​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស​កាលពី​ថ្ងៃ​សៅរ៍ នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​រថយន្ត​ដឹក​ជំនួយ​ដំបូង​បាន​ចេញ​ពី​អេ​ហ្ស៊ី​ប​ទៅដល់​ហ្កា​ហ្សា ដោយ​នាំ​ជំនួយ​ចាំបាច់​ដល់​ជន​ស៊ីវិល​នៅក្នុង​បរិ​ពន្ធ​ភូមិ​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​នេះ​។​

​យោធា​អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​មាន​បំណង​កាត់បន្ថយ​ហានិភ័យ​ដល់​ទាហាន​អ៊ីស្រាអែល​នៅពេល​ពួកគេ​ចូល​ទៅក្នុង​ហ្កា​ហ្សា​នៅក្នុង​សង្គ្រាម​ដំណាក់កាល​បន្ទាប់ គឺ​ការវាយប្រហារ​ដោយ​កងកម្លាំង​ជើង​គោល​ចូល​បោសសម្អាត​ពួក​សកម្មប្រយុទ្ធ​ហា​ម៉ាស​។​

​សូមបញ្ជាក់ថាពួក​ហា​ម៉ាស​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១.៤០០​នាក់​នៅ​អ៊ីស្រាអែល​ក្នុង​ការវាយប្រហារ​ដ៏​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​៧​តុលា និង​បាន​ចាប់​មនុស្ស​ប្រមាណ​២០០​នាក់​ជា​ចំណាប់ខ្មាំង​។​អ៊ីស្រាអែល​បាន​សងសឹក​ដោយ​បាន​ចាប់ផ្តើម​ការ​វាយប្រហារ​តាម​ផ្លូវអាកាស ជាមួយនឹង​ការទម្លាក់​គ្រាប់បែក​ឥតឈប់ឈរ​អស់​ពីរ​សប្តាហ៍​មក​នេះ ដោយ​សម្លាប់​មនុស្ស​ជាង​៤.៣០០​នាក់​នៅ​ហ្កា​ហ្សា ភាគច្រើន​ជា​ជន​ស៊ីវិល​។​

ក្រោយ​ការវាយប្រហារ​របស់​ហា​ម៉ាស អ៊ីស្រាអែល​បាន​បិទ​ខ្ទប់​ហ្កា​ហ្សា​ដោយ​កាត់ផ្តាច់​ស្បៀង ទឹក​និង​ចរន្ត​អគ្គិសនី ព្រមទាំង​ប្រេង​ទៅកាន់​ទឹកដី​ដែល​មាន​ជន​ប៉ាឡេ​ស្ទីន​រស់នៅ​ប្រមាណ​២,៤​លាន​នាក់​នេះ នាំ​អោយ​មាន​ការ​ព្រមាន​អំពី​មហន្តរាយ​មនុស្សធម៌​៕


                                      យោ​អា​អ៊ីស្រាអែល​ធ្វើ​យុទ្ធនាការ​កំទេច​ប្លុក​អាគារ​នៅ​ហ្កា​ហ្សា​អោយ​រាប​ដល់​ដី មុន​រុញ​កងទ័ពជើងគោក​ចូល​

 

ទាហាន​អ៊ីស្រាអែល​រាប់​ម៉ឺន​នាក់​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ព្រំដែន​ហ្កា​ហ្សា​មុន​ការវាយប្រហារ​ជើងគោក ដែល​ពួក​មន្ត្រី​អះអាងថា​នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​

 

​កាលពី​ថ្ងៃ​សៅរ៍ រថយន្ត​ធំ​ប្រមាណ​២០​គ្រឿង​ដឹក​ជំនួយ​មនុស្សធម៌​ពី​អេ​ហ្ស៊ី​បចូល​ហ្កា​ហ្សា​ជា​លើកដំបូង​