ដោយ៖តារារិទ្ធ/ភ្នំពេញ៖ព្រឹកស្អែកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោ បាយជាអាទិភាពទាំង៦ គឺ “ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ” ។

 

«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមានចំនួន ១១ អគារដែលមានអគារព្យាបាលនិងសង្គ្រោះបន្ទាន់ (E)មានទំហំ៧,៤៨០ ម៉ែត្រការ៉េ អគារព្យាបាលកម្រិតធ្ងន់ (H1និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ អគារព្យាបាលកម្រិតស្រាល (H3,H4,H5,H6 និងH7) មានគ្រែសរុប ៨ ៩៦៩គ្រែ គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន ៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ អគារបច្ចេកទេស (T1) អគារបច្ចេកទេស (T2) អគារផ្គត់ផ្គង់និងព័ត៌មាន (A) មានទំហំ ២ ៨៣៥ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧ ០២៦ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ២១០គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤ ៤៩០ម៉ែត្រការ៉េ។ មន្ទីរពេទ្យជាតិតេ ជោសន្ដិភាពនេះសាងសង់ឡើងដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះត្រូបាន រដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ .

កម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ“ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ”ពោលគឺនៅពេលមានជំងមន្ត្រី រាជការស៊ីវិលកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។

គួរបញ្ជាក់ថា៖កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋងាយរងគ្រោះពេលកូវីដ–១៩ ស្ត្រីមានផ្ទៃពោះនិងកុមារក្រោមអាយុ ២ ឆ្នាំ។ កូវីដ-១៩ ចាប់ផ្ដើមពី ២០២០ ការជួយគ្រប់ស្ត្រីមានផ្ទៃពោះកុមារក្រោម ២ ឆ្នាំ ចាប់ផ្ដើមតាំងពី២០១៩ ។ គ្រួសារប្រជាពលរដ្ឋក្រីក្រដែលងាយរងគ្រោះនិងហានិភ័យអតិផរណដោយ សម្ពាធសេដ្ឋកិច្ចយើងចាប់ផ្ដើមតាំងពីឆ្នាំ២០២២ … ក្នុងប៉ុន្មានឆ្នាំនេះ … រដ្ឋបានជួយ ៤លាន ៨សែននាក់ហើយចំណាយទឹកប្រាក់អស់ ១ ២០០ លានដុល្លារ។ ​ នេះជាអ្វីរដ្ឋាភិបាលបានជួយ ៕