​បើករថយន្ត​បុក​របាំ​ង​ថ្ម​ពុះ​ចែកផ្លូវ​២​កង់​នៅ​ខណ្ឌឫស្សីកែវ​

791
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​ពេលដែល​មេឃ​កំពង់​ភ្លៀង​ក៏​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខ្ទាត​ចេញពី​ជួរ​អស់​២​កង់​រីឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​ហេតុការណ៍​បានកើត​ឡើង​ត្រង់ចំណុច​ជិត​ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល​ឫស្សីកែវ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ លេខ​៥ ក្នុង​សង្កាត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ​កាលពី​យប់​រំលងអធ្រាត្រ​ចូល ថ្ងៃ​៨ ខែសីហា ឆ្នាំ​២០១៨​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក ព្រូស​មួយគ្រឿង ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2X.0676 ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​។

លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​ចេញពីរ​ជួរ​អស់​២​កង់ ។​រីឯ​រថយន្ត​វិញ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ និង​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ផងដែរ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​រងរបួស​នោះទេ ។ ក្រោយមក​ម្ចាស់​រថយន្ត​បាន បើកទ្វារ ចុះមក​ហៅ​ម៉ូតូឌុប​ជិៈ​រត់គិច​បាត់ស្រមោល​។​

​បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែង​កើត រួច​ទាក់ទង​ទៅកាន់​សមត្ថកិច្ច ជំនាញ​ចុះមក​វាស់វែង​នឹង​ស្ទូច​យក​រថយន្ត​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ភាគី​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​សងការ​ខូ​ត​ខាត​ទ្រព្យសម្បត្តិ​រដ្ឋ​តាម​នីតិវិធី​ច្បាប់​៕S/​

​បើករថយន្ត​បុក​របាំ​ង​ថ្ម​ពុះ​ចែកផ្លូវ​២​កង់​នៅ​ខណ្ឌឫស្សីកែវ​

ទីតាំងផ្សាយពាណិជ្ជកម្ម