បើករថយន្ត​លឿន​ខណៈ​មេឃ​កំពង់​ធ្លាក់ភ្លៀង​រអិល​ធ្លាក់ចូល​ប្រឡាយទឹក​ស្អុយ​

777
ចែករម្លែក

ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ពីរ​នាក់​រួម​ដំណើរ​ដោយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង បាន​បោះពួយ​យ៉ាង​លឿន និង​សង្ស័យ​គេច​ពីអ្វី​មួយ ស្របពេល​មាន​ភ្លៀង​រអិល​ផង​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ ចូល​ប្រឡាយ​ទឹកស្អុយ បណ្ដាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ តែ​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​នោះទេ ។​ ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ អង្គារ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​សាលាក្តី​ខ្មែរក្រហម តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​សង្កាត់​កន្ទោក
​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នោះ​គឺ គេ​សង្កេតឃើញ​រថយន្ត​បង្ក​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ.9709 ដែលមាន​បុរស​ពីរ​នាក់​រួម​ដំណើរ​ក្នុង​រថយន្ត​បង្ក បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចេញពី​ខេត្ត ឡើងមក​ភ្នំពេញ ទឹ​សដៅ​ពី​លិច ទៅ​កើត ខ​ណះ​មកដល់​ចំណុចកើតហេតុ ខាងលើ សង្ស័យ​អ្នកបើកបរ គេច​ពីអ្វី​មួយ ឬក៏​រអិល ស្រាប់តែ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ធ្លាក់​ផ្លូវ ចូល ប្រឡាយ​ទឹកស្អុយ លិច ម៉ា​ស៊ី​ន​រថយន្ត​ខាងមុខ​បាត់ និង​បណ្ដាល​ឲ្យ​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ផងដែរ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មនុស្ស​ទាំង​ក្នុង​រថយន្ត និង​អ្នកដំណើរ​តាមផ្លូវ រងរបួស​នោះទេ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅពិនិត្យ ដល់ទី​តាំង​កើតហេតុ​ភ្លាមៗ ដោយ​ឃើញថា រថយន្ត​បង្ក​មិន​ធ្វើ​ឲ្យ​ខូចខាត​ដល់​សម្បត្តិ​រដ្ឋ និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ទើប​សម្រេច​ប្រគល់​រថយន្ត​បង្ក​ឲ្យ​ទៅ​ម្ចាស់ ស្ទួ​ច​យកទៅ​ជួសជុល​ខ្លួនឯង ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម