សម្លឹង​ទៅ​ប្រទេស​យេ​ម៉ែន​

4350
ចែករម្លែក

​ក្មេងៗ​នៅ​ប្រទេស​យេ​ម៉ែន កំពុង​ដាច់​អាហារ​ស្លាប់​ដោយសារ​សង្គ្រាម​និង​ការ​រាំងខ្ទប់​ជំនួយ​។ ពំនោល​ជាមួយ​ទឹកភ្នែក​របស់​ប្រជាជន​យេ​ម៉ែន “​ពួកយើង​អាច​ស្លាប់​ដោយសារ​ការទម្លាក់​គ្រាប់ បែក ឬ​ពី​ការអត់ឃ្លាន​”?​។​

​បដិវត្តន៍​ពណ៌​នៅ​ប្រទេស​អារ៉ាប់​(២០១១-២០១៣) ដែលមាន​ឈ្មោះថា​និ​ទាយ​រដូវ​អារ៉ាប់ (Arab Spring) ទិដ្ឋភាព​ជាក់ស្តែង​នៅ​ប្រទេស​យេ​ម៉ែន​និង​ប្រទេស​អេ​ហ្ស៊ី​ប ដោយនៅ​ប្រទេស​យេ​មែន កំពុងមាន​សង្គ្រាមស៊ីវិល​ពេញបន្ទុក​។ រីឯ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​បាន​វិល​មករក​ការបោះឆ្នោត​វិញ បន្ទាប់ពី​រដ្ឋប្រហារ​យោធា ទម្លាក់​ពួក​មេដឹកនាំ​បាតុកម្ម​ក្រោយពី​បាន​ឡើងកាន់​អំណាច​តែមួយ​ឆ្នាំ គត់​។ នៅ​អេ​ហ្ស៊ី​ប​នេះ​ក្នុង​បាតុកម្ម​នោះ​ស្លាប់​បាតុករ ៨៤៦​នាក់ រ​ហួស​ជាង​៦៥០០​នាក់ ហើយ បច្ចុប្បន្ន​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​បន្ត​កាត់ទោស​ពួកក្រុម​មេដឹកនាំ​បាតុករ​ដែល​កំ​ពុង​ជាប់គុក​ជិត​៨០០​នាក់​។ នៅ​ថ្ងៃទី​២៨ ខែកក្កដា ថ្មីៗ​នេះ​តុលា​ការសំរេច​ប្រហារជីវិត​៧៥​នាក់​។ ដើមចម​សំខាន់​នៃ ប្រទេស​ទាំង​២​ក្នុង​ការធ្វើបដិវត្ត​ពណ៌​នោះ​គឺ ចោទប្រកាន់ថា មេដឹកនាំ​អតីត​:​ប្រធានាធិបតី យេ​ម៉ែន​លោក Ali Abdulla Saleh កាន់អំណាច​ជាង​២០​ឆ្នាំ និង​អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក mmad Hosni El Sayed Mubarak កាន់អំណាច​ជាង​៣០​ឆ្នាំ​។ យុទ្ធសាស្ត្រ​នៃ​បដិវត្តន៍ បានទទួល​ជោគជ័យ​តែមួយ​រយៈពេល​ខ្លី បន្ទាប់មក​ធ្លាក់​ក្នុង​វិបត្តិ​សង្គ្រាមស៊ីវិល​យ៉ាង​ខ្លោចផ្សា​។​

​នៅ​យេ​ម៉ែន​សង្គ្រាមស៊ីវិល​ជាង​បី​ឆ្នាំនេះ​សម្លាប់​មនុស្ស​ជាង​១០.០០០​នាក់ ក្នុងនោះ​មាន​កុមារ​ជាង ៥០០០​នាក់​។ ក្នុង​សង្គ្រាម​នេះ​មាន​អារ៉ាប់​រួម​និង​សហរដ្ឋ​អាម៉េរិក​ចូលរួម​ទម្លាក់​គ្រាប់បែក​បិទផ្លូវ អាកាស ផ្លូវគោក និង​ផ្លូវទឹក ធ្វើ​ឲ្យ​ប្រជាជន​អត់ឃ្លាន ជាពិសេស​កុមារា​កុមារី​កំពុង​រង​ទុក្ខ​ដាច់ អាហារ​ស្លាប់​។​

​ប្រជាជន​កម្ពុជា​មាន​ភ​ព្វ​សំណាង​ខ្ពស់​ណាស់​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ បាន​ទប់ស្កាត់ មហិច្ឆតា ដណ្តើម​អំណាច​តាម​បដិវត្ត​ពណ៌​នេះ​បាន ហើយ​បានប្រែក្លាយ​សម​ភូមិ​ឆ្នាំ​២០១៨ ពី​លទ្ធភាព​បង្ក​សង្គ្រាម​ប្រដាប់អាវុធ មកជា​ទីលាន​ប្រជាធិបតេយ្យ​ដណ្តើម​សន្លឹកឆ្នោត​។​

​តែ​ថ្វី​ត្បិត​ការបោះឆ្នោត​២០១៨​បានបញ្ចប់ ប៉ុន្តែ​ម​ហិ្ឆ​តា​ដណ្តើម​អំណាច​របស់​ក្រុមប្រឆាំង​ជ្រុល និយម ប្រើប្រាស់​មូលដ្ឋាន​នៅក្រៅ​ប្រទេស​និង​មាន​បរទេស​ខ្លះ​ជា​បង្អែក​បន្ត​បង្ក​ភាពចលាចល​តាម រូបភាព​និង​លេស​ផ្សេងៗ​ដោយ​យក​ឆ្នាំងបាយ​កម្មករ កសិករ និង​ពាណិជ្ជករ​ជា​ចំណាប់​ខ្លាំង​។​

​យើង​ត្រូវតែ​រួមគ្នា​វាយ​ឱយ​បរាជ័យ​ចំពោះ​ឧបាយកល​ខ្មៅ​កខ្វក់​របស់​ពួក​ជ្រុលនិយម​នេះ ដែល​បន្ត គំរាមកំហែង​ដល់​សន្តិភាព និង​សង្គម​វប្បធម៌​សំបូរ​រុងរឿង​នៃ​ប្រទេស​និង​ប្រជាជន​កម្ពុជា​! ពួក​បរទេស​ខ្លះ​ធ្វើជា​មិន​យល់​ពី​សភាពការណ៍​ពិត​របស់​កម្ពុជា​ហើយ​បន្ត​ចិញ្ចឹម​បញ្ហា​ដោយ​ជ្រក​ក្រោម​ទង់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​៕ ដោយ​: ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​

​ភាពអត់ឃ្លាន​នៅ​ប្រទេស​យេ​ម៉ែន​(​រូបថត​ផេ​កលោក ហេង រតនា​)
​ភាពអត់ឃ្លាន​នៅ​ប្រទេស​យេ​ម៉ែន​(​រូបថត​ផេ​កលោក ហេង រតនា​)

ទីតាំងផ្សាយពាណិជ្ជកម្ម