ជប៉ុន​នឹង​ប្រើ​ប្រព័ន្ធ​សម្គាល់​ផ្ទៃមុខ​ដំបូង​គេ​បង្អស់​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​តូ​ក្យូ ២០២០

1554
ចែករម្លែក

​ប្រព័ន្ធ​សម្គាល់​ផ្ទៃមុខ​នឹងត្រូវ​បាន​ប្រើ​នៅ​ទូទាំង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ជា​លើកដំបូង​ខណៈដែល​អ្នក​រៀបចំ​នៅ​ក្រុង​តូ​ក្យូ​កំពុងធ្វើការ​ដើម្បី​រក្សា​សន្តិសុខ​រឹងមាំ និង​មាន​ប្រសិទ្ធិភាព​អំឡុង​ការប្រកួត​អូឡាំពិក ២០២០​។​

​បច្ចេកវិជ្ជា NeoFace ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន NEC Corp នឹងមិន​ត្រូវបាន​ប្រើប្រាស់​លើ​ទស្សនិកជន​នោះទេ​។​

​ផ្ទុយទៅវិញ គេ​នឹង​កំណត់ឱ្យ​វា​តាមដាន​អត្ត​ព​លិ​ក មន្ត្រី បុគ្គលិក និង ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីតាំង​ប្រកួត ភូមិ​កីឡា និង​មណ្ឌល​សារព័ត៌មាន​ចំនួន ៤០ កន្លែង​។​

​ប្រព័ន្ធ​នេះ​ត្រូវ​បានដាក់​បង្ហាញ​ជា​ផ្លូវការ​ដោយ​មន្ត្រី​អូឡាំពិក​និង​មន្ត្រី​ក្រុមហ៊ុន​កាលពី​ថ្ងៃ​អង្គារ​ទី​៧​សីហា​។​

​អ្នករៀបចំ​កម្មវិធី​ក្នុងស្រុក​បាន​និយាយថា ក្រុង​តូ​ក្យូ​នឹង​ក្លាយជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ដំបូង​គេ ដែល​នឹង​បង្ហាញ​ពី​បច្ចេកវិជ្ជា​សម្គាល់​ផ្ទៃមុខ​នៅ​គ្រប់​ទីកន្លែង​ប្រកួត​។​

​ប្រព័ន្ធ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​លុបបំបាត់​ការចូល​ទីតាំង​ដោយ​ភ្លេច ID កាត់បន្ថយ​ការតម្រង់​ជួរ​កកកុញ និង​កាត់បន្ថយ​ភាព​តានតឹង​របស់​អត្ត​ព​លិ​ក​នៅក្រោម​អាកាសធាតុ​ក្តៅ​៕ ដោយ៖ កញ្ញាដាលីស

អូឡាំពិក​នៅ​តូ​ក្យូ​ឆ្នាំ ២០២០ នឹងដាក់​ដំណើរការ​ប្រព័ន្ធ​សម្គាល់​មុខ​ដំបូង​គេ​បំផុត

ទីតាំងផ្សាយពាណិជ្ជកម្ម