លេខ​ទូរស័ព្ទ​ដែល​គេ​ចង់បាន​បំផុត​លក់បាន​១​លាន​ដុល្លារ​នៅ​វៀតណាម​

5043
ចែករម្លែក
  • 264
    Shares

​អ្នកលក់​សម្ភារៈ​សំណង់​ម្នាក់​នៅ​ក្រុង​ហូជីមិញ បាន​លក់​លេខ​ទូរស័ព្ទ​តំលៃ​១​លាន​ដុល្លារ​។​

​ម្ចាស់​កំពូល​ស៊ីម​កាត​លោក ម៉ាញ់ តា​យ​(Manh Tai) បាន​និយាយថា ស៊ីម​កាត​មាន​លេខ​0909999999 ត្រូវបាន​បុរស​ម្នាក់​ឈ្មោះថា​យ មិញ ភឿង​(Thai Minh Phuong)​ទិញ​។​

​តា​យ បាន​ទិញ​វា​មកពី​អ្នកជំនួញ​អចលនទ្រព្យ​ម្នាក់​នៅ​ខេត្ត​និ​ញ​ប៊ិ​ញ​ភាគ​ខាងជើង​កាលពី​ឆ្នាំ​២០១៦​។​គាត់​បាន​និយាយថា​”​ខ្ញុំ​បាន​តាមរក​កំពូល​ស៊ីម​កាត​ជា​យូរ​មកហើយ​​ដូច្នេះ​ខ្ញុំ​បានសំរេច​យក​វា​។​ទោះជា​យ៉ាងណា ដោយសារ​ភឿង​ចចេស​សុំ​ទិញ​ពី​ខ្ញុំ និង​បង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង ខ្ញុំ​ក៏​សំរេច​លក់​វា​អោយ​គាត់​បន្ទាប់ពី​ចរចា​ថ្លៃ​គ្នា​អស់​​បី​ថ្ងៃ​។​

​ការលក់​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​៦​សីហា នៅ​ហាង​លក់​ទូរស័ព្ទ​មួយ​ក្នុង​ក្រុង​ហូជីមិញ​។​

​ភឿង បាន​និយាយថា​ស៊ីម​កាត​នេះ​ឆ្លងកាត់​មនុស្ស​៥​នាក់​មកហើយ រួមទាំង​អ្នកជំនួញ​ល្បីឈ្មោះ​នៅ​វៀតណាម​ផងដែរ​។​”​ខ្ញុំ​នឹង​ប្រើ​លេខ​នេះ​សំរាប់​ឈ្មោះ​ផ្ទាល់​របស់​​ខ្ញុំ និង​ដើម្បី​គ្រាន់តែ​លក់​បន្ត​ទៅកាន់​អ្នកណា​ដែល​ចាប់អារម្មណ៍​នឹង​លេខ​ល្អ​ដូច្នេះ​”​។​បើតាម​លោក​ភឿង ស៊ីម​កាត​មាន​លេខ​៩​ជាប់​គ្នា​ដល់​ទៅ​៧​ដង​ដូច្នេះ​មានន័យ​ថា ភាព​ចំរុងចំរើន​និង​បន្តទៅ​អនាគតជាតិ​។​

​ថា​យ មិញ ភឿង ល្បី​ខាង​ប្រមូល​ទិញ​ស៊ីម​កាត​លេខ​ល្អៗ​។​មុននេះ គាត់​បាន​ទិញ​ស៊ីម​កាត​លេខ​0989999999​ពី​អ្នកជំនួញ​ម្នាក់​និង​បាន​ទិញ​លក់​លេខ​ពិសេសៗ​​ជា​បន្តបន្ទាប់​នៅក្នុង​ទីផ្សារ​។​

​នៅក្នុង​វប្បធម៌​វៀតណាម លេខ​៩​ត្រូវបាន​ចាត់ទុកថា​ជា​លេខ​សំណាង​ណាស់​៕​ដោយ​៖​វាសនា​

​ថា​យ មិញ ភឿង (​ឆ្វេង​) និង​ម៉ាញ់ តា​យ កាន់​ទូរស័ព្ទ ដោយ​បង្ហាញ​លេខ​ពិសេស​