ស្ដ្រី​ម្នាក់​បើករថយន្ដ​ធ្លាក់​ផ្លូវ​ក្រឡាប់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​

1120
ចែករម្លែក

កំពង់ធំ​៖ ស្ត្រី​ម្នាក់​បើករថយន្ដ​ធ្លាក់​ផ្លូវថ្នល់​ក្រឡាប់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ កាលពី​វេ​ល​ម៉ោង​៤​និង​០០​នាទី​រសៀល ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់ចំណុច វាល​ស​សៃ ភូមិ​សូ​យោង ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ដ ហាយ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក់​លេខ ភ្នំពេញ 2AE 0453 បើកបរ​ដោយ ឈ្មោះ រស់ វណ្ណា ភេទ​ស្រី អ​យុ ៤៨​ឆ្នាំ រស់នៅ​ភូមិ ប៉ា​ណា ឃុំ​សូរ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

​ក្រោយមក​ស្ទូច​យក​រថយន្ដ​យកទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ស្រុក​បារាយណ៍ និង​ប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ លីន​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម