ដល់ក​! ស្រី​ស្អាត​ស្រាត​នោម​ក្នុង​យន្តហោះ​

3714
ចែករម្លែក
  • 14
    Shares

​នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់ ដែលជា​អ្នកដំណើរ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​វី​ស អ៊ែរ (Wizz Air) បាន​ស្រាតខោ​អង្គុយ​ជុះនោម​លើ​យន្តហោះ​ដោយ​ឥត​កេរ្តិ៍ខ្មាស​ខណៈ​កំពុង និយាយ​ទូរស័ព្ទ បន្ទាប់ពី​គេ​មិន​អនុញ្ញាតឱ្យ​នាង​ប្រើ​បង្គន់ នៅពេល​យន្តហោះ​កំពុង​ចាក់​សាំង​។

​ហេតុការណ៍​គួរឱ្យ​ហួសចិត្ត​នេះ បានកើត​ឡើង​នៅលើ​ជើងហោះហើរ​មួយ​ចេញពី​អាកាសយានដ្ឋាន London Luton Airport ប្រទេស​អង់គ្លេស​ឆ្ពោះទៅ​ទីក្រុង​វ៉ា​សា​វី ប្រទេស​ប៉ូឡូញ​មុនពេល យន្តហោះ ហោះ​ឡើង​បន្តិច​។

​យោងតាម​របាយការណ៍​ឱ្យដឹងថា នៅពេល​កើតហេតុ យន្តហោះ​នេះ​កំពុង​ចាក់​សាំង ហើយ​អ្នក ដំណើរ​ទូទៅ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​បន្ទប់ទឹក​ឡើយ​អំឡុង​ពេលនេះ​។ ប្រហែល​ដោយសារ បែបនេះ ទើបបានជា​នាង​បង្ខំចិត្ត​ជុះនោម​លើ​យន្តហោះ​នៅ​កន្លែង​រៀបចំ​អាហារ​។ ដោយ​ឃើញ ទង្វើ​មិន​សមរម្យ​បែបនេះ ប្តី​ប្រពន្ធ​ពីរ​នាក់​បាន ព្យាយាម​ឃាត់​នាង ប៉ុន្តែ​នាង​មិន​ស្តាប់​ឡើយ​។ ហើយ​នាង​ថែមទាំង​បាន​តប​វិញ​ថា​នាង​បាន​សុំ​គេ​រួចហើយ​។ ទោះជា​យ៉ាងណា​គ្មាន​ព័ត៌មាន បច្ចុប្បន្នភាព​បន្ថែមទៀត​ទេ​ថា​មាន​អ្វី​កើតឡើង បន្ទាប់ពី​ប៉ូលិស​ទៅដល់​កន្លែងកើតហេតុ​៕ ប្រែ​សម្រួល​: ខុម​