វី​ល​លៀន សារភាពថា ចង់​ធ្វើ​ការងារ​ជាមួយ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ ម្តងទៀត​

974
ចែករម្លែក

​ខ្សែបម្រើ វី​ល​លៀន (Willian) របស់​ក្លឹប​ឆេ​ល​ស៊ី​បាន​ឲ្យ​ដឹង​ពី​គោលបំណង​របស់ខ្លួន​ថា ថ្ងៃ​ណាមួយ​នឹង​បានធ្វើ​ការងារ​ជាមួយ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ម្តងទៀត បន្ទាប់ពី​ហៅ​គ្រូបង្វឹក​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​ថា ជា​អ្នកចាត់ការ​ល្អ​បំផុត​។​
​ ​
​វី​ល​លៀន ធ្លាប់​លេង​នៅក្រោម​ការដឹកនាំ​របស់​លោក ម៉ូ​រី​ញ៉ូ អំឡុង​អាណត្តិ​ទី​២​របស់លោក ម៉ូ​រី​ញ៉ូ នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។​
​ ​
​វី​ល​លៀន បាន​កោតសរសើរ​គ្រូបង្វឹក​វ័យ​៥៥​ឆ្នាំ​រូបនេះ​ថា ជា​អ្នកចាត់ការ​ប្រកបដោយ​សមត្ថភាព ដែល​បាន​ជួយ​ខ្លួន​ឲ្យ​បាន​លើក​ពាន​ជើងឯក​ព្រី​មី​ញ៉េ​លី​ក​លើកដំបូង​កាលពី​ឆ្នាំ​២០១៥​។​
​ ​
​វី​ល​លៀន បាន​និយាយថា “​លោក ម៉ូ​រី​ញ៉ូ គឺជា​អ្នកចាត់ការ​ឆ្នើម​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​។ យើង​មាន​ទំនាក់ទំនង​ល្អ​។ យើង​គឺជា​មិត្តភក្តិ​។ ពេលខ្លះ​យើង​ជជែក​គ្នា យើង​ផ្ញើ​សារ​តាម WhatsApp ។ គាត់​គឺជា​អ្នកចាត់ការ​ដ៏​ឆ្នើម​។ ខ្ញុំ​ពិតជា​ពេញចិត្ត​ធ្វើការ​ងារ​ជាមួយ​គាត់​។ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាចធ្វើ​ការងារ​ជាមួយ​គាត់​ម្តងទៀត​នៅ​ថ្ងៃ​ណាមួយ​”​។​
​ ​
​មានការ​លើកឡើង​ជុំវិញ​រដូវក្តៅ​នេះ​ថា លោក ម៉ូ​រី​ញ៉ូ ចង់​នាំយក វី​ល​លៀន មក​ពហុកីឡាដ្ឋាន Old Trafford ។ វី​ល​លៀន ធ្លាប់​អះអាង​ផងដែរ​ថា យូ​ណាយ​ធី​ត​បាន​ទាក់ទង​មក​ខ្លួន កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
​ទោះបីជា​យ៉ាងណា នៅ​រដូវក្តៅ​នេះ វី​ល​លៀន និយាយថា ខ្លួន​មិនដឹង​ពី​ចំណាប់អារម្មណ៍​បន្តទៀត របស់​យូ​ណាយ​ធី​ត​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ វី​ល​លៀន (Willian)

ទីតាំងផ្សាយពាណិជ្ជកម្ម